ព័ត៌មានជាតិ
សំនួរពលរដ្ឋ៖ “បើអត់ខុស ហើយប៉ូលិសចេះតែឃាត់ ត្រូវធ្វើម៉េច?”
តាំងពីថ្ងៃ ១ ឧសភា សមត្ថកិច្ចចម្រុះបានដាក់កងកម្លាំងត្រួតពិនិត្យទាំងយប់ទាំងថ្ងៃ អ្នកបើកបរយានជំនិះល្មើសច្បាប់ចរាចរណ៍។ ការឃាត់យានយន្តក្នុងអំឡុងប្រតិបត្តិការ ក៏ធ្លាប់មានប្រតិកម្មកើតមានការប្រទាំងប្រទើសគ្នារវាងពលរដ្ឋនិងសមត្ថកិច្ច។
តាមរយៈខមមិនពលរដ្ឋម្នាក់លើបណ្តាញសង្គមហ្វេសបុកបានចោទសួរ៖ “បើខ្ញុំអត់ខុស ហើយប៉ូលិសចេះតែឃាត់ តើឲ្យខ្ញុំធ្វើដូចម្តេច”។
ពលរដ្ឋដដែលបន្តទៀតដោយលើកករណីជួបជាក់ស្តែង៖ “ឲ្យតែហៅគឺខុសរហូត”។
ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឆ្លើយតបថា៖ “ច្បាប់ចរាចរណ៍មានមាត្រាដែលត្រូវពិន័យ។ បើគេហៅយើងដោយគ្មានកំហុស! អាចផ្តិតរូបភាព និងឈ្មោះមន្រ្តីនោះផ្ញើមក ដើម្បីអង្គភាពសួរនាំគាត់”។
ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបន្តទៀតថា ករណីបុគ្គលធ្វើផ្ទុយពីតួនាទី ភារកិច្ចគឺជាការទទួលខុសត្រូវផ្នែកវិន័យបទបញ្ជាកងកម្លាំងនគរបាលជាតិ និងផ្លូវច្បាប់”។

ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី បានចាប់ផ្តើមធ្វើពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដោយកំណត់យកបទល្មើសអាទិភាពតែ ១៦ ប៉ុណ្ណោះ ក្នុងនោះមានបទល្មើសម៉ូតូចំនួន ៧ និងបទល្មើសបើកបររថយន្តចំនួន ៩ ដើម្បីមកអនុវត្តមុនគេ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
បទល្មើសម៉ូតូចំនួន៧ ក្នុងចំណោម៣៣ ដែលនឹងត្រួតពិនិត្យមុនគេរួមមាន៖ ទី១៖ មិនពាក់មួកសុវត្ថិភាព ទី២៖ ស្រវឹង ទី៣៖ មិនគោរពភ្លើង និងស្លាកសញ្ញា ទី៤៖ ល្មើសការបត់ និងវ៉ាជែង ទី៥៖ ដឹកលើចំណុះ ទី៦៖ គ្មានស្លាកលេខ និងទី៧៖ ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស។
ដោយឡែកបទល្មើសរថយន្តទាំង ៩ ក្នុងចំណោម ៤១ ដែលត្រួតពិនិត្យមុនគេ គឺទី១៖ ល្បឿន ទី២៖ ស្រវឹង ទី៣៖ គ្មានបណ្ណបើកបរ ទី៤៖ មិនគោរពភ្លើងសញ្ញា ទី៥៖ ល្មើសក្នុងការបទ និងវ៉ាជែង ទី៦៖ មិនពាក់ខ្សែក្រវ៉ាត់ ទី៧៖ ដឹកលើសចំណុះ ទី៨៖ គ្មានស្លាកលេខ និងទី៩៖ និយាយទូរសព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បន្តថា សម្រាប់ការបើកបរយានយន្ត ត្រូវតែយកច្បាប់ដើមបណ្ណបើកបរតាមខ្លួនជានិច្ច ហើយអ្នកធ្វើអាជីវកម្ម ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម ក្រៅពីនោះឯកសារផ្សេងទៀត អាចប្រើប្រាស់ឯកសារចម្លងបាន។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ថា នគរបាលចរាចរណ៍ នឹងមិនមានការឃាត់រថយន្តដែលបើកបរគោរពច្បាប់តាមដងផ្លូវនោះទេ គឺឃាត់តែរថយន្តដែលមិនគោរពច្បាប់ប៉ុណ្ណោះ ហើយនឹងដាក់ពិន័យចំពោះនគរបាលដែលអនុវត្តខុស និងអសកម្ម៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី