ព័ត៌មានជាតិ
ជនបរទេស ០៨ នាក់ ធ្វើចត្តាឡីស័ករួច បញ្ជូនទៅអន្តោប្រវេសន៍ ធ្វើនីតិវិធីបន្ត
សមត្ថកិច្ចអន្តោប្រវេសន៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ជនបរទេសជាជនជាតិវៀតណាមចំនួន០៨នាក់ ដែលឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់ ត្រូវបានរៀបចំបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធីក្រោយពីពួកគេបានបំពេញចត្តាឡីស័ករួចរាល់។

ប្រភពខាងលើបន្តថា ការរៀបចំបញ្ជូនជនបរទេសវៀតណាមចំនួន០៨នាក់ ទៅនាយកដ្ឋានជំនាញនាពេលនេះ បន្ទាប់ពីពួកគេបានធ្វើដំណើរពីក្នុងទឹកដីនៃព្រះរាជាណាចក្រថៃឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា តាមច្រករបៀងក្នុងស្រុកកំរៀងខេត្តបាត់ដំបង ដោយខុសច្បាប់ហើយត្រូវបានសមត្ថកិច្ចនៅទីនោះធ្វើការពិនិត្យនិងបានដាក់ឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃរួចរាល់ហើយ។ ក្រោយពីរយៈពេលធ្វើចត្តាឡីស័កគម្រប់១៤ថ្ងៃ ជនបរទេសវៀតណាមទាំង៨នាក់នេះ មិនមានករណីកូវីដ-១៩នោះទេ ដោយលទ្ធផល(អវិជ្ជមាន)ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគេទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធី៕



អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ អាជ្ញាធរខេត្តបាត់ដំបង ចុះកំណត់តំបន់ជំងឺផ្តាសាយបក្សី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


