ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រាប់សង្គមស៊ីវិលថា ឈប់និយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាល តទៅទៀត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ដល់ក្រុមអង្គការសង្គមស៊ីវិលថា សូមឈប់និយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាល តទៅទៀត។

នៅវេលាម៉ោង ១ និង ៤៩នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមតេលេក្រាមថា «យប់នេះខ្ញុំបង្ហើយការងារខ្ញុំ នៅរំលងអាធ្រាតទៅហើយ តែខ្ញុំមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដារពីរ។ ផែង វណ្ណៈ ត្រូវបានអង្គការក្រៅរដ្ឋាភិបាល ដែលភាគច្រើនស៊ីលុយបរទេស ទាមទារឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រី ដែលនិយាយព័ត៌មានរហូតដល់វិទ្យុវីអូឌីស្លាប់ ដែលគ្មានពេលចាប់ជាតិ»។
សូមជម្រាបថា ក្រុមអង្គការសង្គមស៊ីវិលប្រមាណ ៤០ បានចេញសេចក្ដីថ្លែងការណ៍រួម ដោយបានស្នើដល់ក្រសួងពាក់ព័ន្ធចំនួន ៤ចាត់វិធានការតឹងរឹងចំពោះទង្វើរបស់លោក ផែង វណ្ណៈ ដែលបានប្រើប្រាស់មាតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្រ្តីអ្នកសារព័ត៌មាន។ ក្នុងនោះ ក៏បានទាមទារឲ្យលោក ផែង វណ្ណៈ សុំទោសដល់ស្ត្រីជាអ្នកសារព័ត៌មានវិទ្យុវីអូឌីមួយរូប ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងតេលេក្រាមបន្តថា សម្ដេច មិនកាន់ជើងលោក ផែង វណ្ណៈទេ តែអ្វីដែលសម្ដេចមិនអស់ចិត្ត គឺប្អូនថ្លៃស្រីរបស់សម្ដេចក្រោយទទួលមរណភាព ត្រូវបានក្រុមប្រឆាំងនៅក្រៅប្រទេស ប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដង ប្រៀបជាមួយការដែលលោក ផែង វណ្ណៈនិយាយដល់ស្ត្រីជាអ្នកសារព័ត៌មានវិទ្យុវីអូឌី ទៅទៀត។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះថា «ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថភរិយាខ្ញុំក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែក ស្តាយស្រណោះប្អូនស្រីម្តាយជីដូនម្តាយមីង ដែលលា ចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។ តើអង្គការទាំង ៤០នេះ ក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្ងាត់ ឬមួយអង្គការទាំងនេះ បង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅដល់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះថា «សូមចាំទុក និងសូមឈប់និយាយពីស្តង់រដាពីរជាមួយរាជរដ្ឋាភិបាល តទៅទៀត»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


