Connect with us

ព័ត៌មានជាតិ

មិន​ដល់ ២ សប្តាហ៍ រដ្ឋាភិបាល​លុប​ចោល​​គម្រោង​កាត់​ដី​ចេញ​ពី​បឹង​តាមោក​សរុប​ជាង ៨០ ហិតា

បានផុស

នៅ

​ទីស្តីការគណៈរដ្ឋមន្រ្តី​ចុះថ្ងៃ ១៣ មករា ឆ្នាំ​២០២១ បាននិរាករណ៍​លើ​ការ​ដោះដូរ​ដី​សម្រាប់សាងសង់​ទី​បញ្ជា​ការដ្ឋាន​ស្រាលទំហំ ២១,៧ ម៉ែត្រ គុណនឹង ៤២ ម៉ែត្រកម្ពស់ ៣ ជាន់ ជាមួយ​ការ​កាត់ផ្ទៃ​បឹង​តាមោក (បឹង​កប់ស្រូវ) ២០ ហិតា ទៅលោក​លន់ ហាក់ និង​អ្នក​ស្រី ឈុន ចាន់ធី​ ស្ថិត​នៅសង្កាត់ស្រះចក ខណ្ឌ​ដូនពេញ។

តាម​រយៈ​លិខិត​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រីដដែលចុះ​នៅ​ថ្ងៃទី០៤ ខែ​មករា ឆ្នាំ២០២១​ ក៏​បាន​និរាករណ៍ការកាត់​ផ្ទៃបឹង​តាមោក​ ៦០ ហិកតា ភាគច្រើនជាដីដែលជាប់សំណើសុំគោលការណ៍ពីក្រសួង និងអង្គភាពក្នុងរដ្ឋា​ភិ​បាល ដូចជាទីស្តីការក្រសួងអភិវឌ្ឍនន៍ជនបទ និងការផ្ទេរ ឬដោះដូរអង្គភាពរដ្ឋផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. និរាករណ៍លិខិតលេខ ៧៩០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំគោលការអនុញ្ញាត កាត់ផ្ទៃបឹងតាមោកទំហំ១៥ហិកតាស្ថិតនៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តីការអភិវឌ្ឍន៍ជនបទ និងនិរាករណ៍អនុក្រឹត្យស្តីពីការកែសម្រួលផ្ទៃបឹងតាមោកស្ថិតក្នុងរាជធានីភ្នំពេញ។

២. និរាករណ៍លិខិតលេខ ៨៩៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំការអនុញ្ញាតដោះដូរទីតាំង អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងដីទំហំ១៥,៣៣ ហិកតា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក។

៣. និរាករណ៍លិខិត ៨៣៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំគោលការអនុញ្ញាត ដោះដូរ និងផ្ទេរកម្មសិទ្ធិទីតាំងអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគាអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងដីចំនួន ១៥ ហិកតាជូនក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ជាថ្នូរនឹងការសាងសង់អគារថ្មី និងឃ្លាំងរួមជាមួយហេដ្ឋរចនាសម្ព័ន្ធនានាជូនមកអង្គភាពទាំង៣វិញនៅលើផ្ទៃដីទំហំ១ហិកតា ២០ អា ស្ថិតនៅភូមិព្រែកហូរសង្កាត់ព្រែកហូ ក្រុងតាខ្មៅខេត្តកណ្តាល និងសុំរួចពន្ធប្រថាប់ត្រាក្នុងការផ្ទេរកម្មសិទ្ធិ។

៤. និរាការណ៍លិខិតលេខ ៧៩១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំផ្ទៃដីបឹងតាមោក ១៥ ហិកតា ដើម្បីសាងសង់អគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគាអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងនិរាករណ៍ អនុក្រឹត្យលេខ ១៣៩ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក ស្ថិតក្នុងរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម