ព័ត៌មានជាតិ
នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យអតីតសមរភូមិក្តៅគគុក ក្លាយជាតំបន់អភិវឌ្ឍន៍
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសេចក្តីថ្លែងការណ៍មួយនាព្រឹកនេះ ដោយលើកឡើងថា គោលនយោបាយ ឈ្នះ-ឈ្នះ ដែលដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានតម្លៃជា ប្រវត្តិសាស្ត្រដ៏ធំធេង ព្រោះបានធ្វើឲ្យប្រជាជាតិកម្ពុជាទាំងមូលទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដី ទាំងស្រុង ចាប់តាំងពីចុងឆ្នាំ១៩៩៨មក ដែលក្នុងប្រវត្តិសាស្ត្រកម្ពុជា ៥០០ឆ្នាំកន្លងមកពុំធ្លាប់មាន។
បើតាមលោក ផៃ ស៊ីផាន សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តធ្វើឱ្យតំបន់អតីតសមរភូមិក្តៅគគុកទាំងឡាយ ក្លាយទៅជាតំបន់មិនត្រឹមតែទទួលបាននូវសុខសន្តិភាព ប្រកបដោយ ការអភិវឌ្ឍ និងការតភ្ជាប់ដោយមិនអនុញ្ញាតតំបន់ទាំងអស់នោះ នៅឯកោដាច់ស្រយាល គ្មានចរន្តជីវិតជាសហគមន៍ទំនើប ដោយទទួល បានទាំងវិស័យអប់រំ សុខាភិបាលចំណេះជំនាញពាណិជ្ជកម្មជាដើម ពីរាជ រដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព។
លោកថា លទ្ធផល នៃនយោបាយ ឈ្នះ-ឈ្នះ បានបង្ហាញយ៉ាងជាក់ស្តែង តាមរយៈការ តភ្ជាប់ពីតំបន់ដាច់ស្រយ៉ាលមួយចំនួនធំ នោះបើរាប់ពីខេត្តកោះកុង ដែលមានរបាំងជួរភ្នំក្រវាញ ភ្នំទំព័រ បែងចែកដាច់ពីគ្នារវាងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន (អាលៃ អូរសោម ប្រម៉ោយ តាសាញ់ ក្រពើពីរ សំឡូត ជាដើម)។
លោក ផៃ ស៊ីផាន បញ្ជាក់ដែរថា នៅចុងឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ លោកបានដឹកនាំក្រុមការងារ ចុះស្វែងយល់ជាក់ស្តែងនៃការអនុវត្តគោល នយោបាយតភ្ជាប់ ដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាល កើតចេញពីនយោបាយ ឈ្នះ-ឈ្នះ នៅតាមតំបន់ខាងលើ។ ក្រុមការងាររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាប់ធ្វើដំណើរចេញពីខេត្តកោះកុង ឆ្លងកាត់តាម ជួរភ្នំក្រវាញ (អាត) ឆ្ពោះទៅកាន់តំបន់អូរសោម ហើយបន្តទៅប្រម៉ោយ ក្រពើពីរ តាសាញ់ និងសំឡូត តាមផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់តភ្ជាប់ពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ លោកថា ការធ្វើដំណើរនេះ គឺមានភាពរលូនងាយស្រួល ខណៈការស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបានប្រមាណ៤០ភាគរយ ទៅ៥០ភាគរយ រួចហើយ។
លោក ផៃ ស៊ីផាន អះអាងដែរថា អតីតសមរភូមិក្តៅគគុក និងជាអតីតតំបន់របស់ក្រុមផ្តាច់ខ្លួននៅតាមជួរភ្នំក្រវាញនាពេលនេះ បានក្លាយជាមូលដ្ឋានភូមិ-ឃុំ ដែលស្ថិតក្រោមរចនាសម្ព័ន្ធនៃការ គ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលខេត្តសាមីនីមួយៗ ហើយជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទៀតសោត ក៏ទទួលបានឱកាសអភិវឌ្ឍន៍ល្អប្រសើរព្រមៗគ្នាពីនយោ បាយឈ្នះ-ឈ្នះ មិនចាញ់ការរស់នៅអ្នកទីប្រជុំ ជននោះដែរ។ គេហដ្ឋានភាគ ច្រើន សាងសង់ដោយថ្មសំណង់ ប្រក់ក្បឿងយ៉ាងប្រណិត ឬផ្ទះក្បឿង។ សម្ភារៈប្រើប្រាស់របស់ពួកគាត់ ក៏មានគ្រប់គ្រាន់ និងទំនើបទាន់សម័យ។ ពោលគឺតំបន់ទាំងនោះប្រែក្លាយទៅតំបន់កសិឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិ ដែលជាសក្តានុពលដ៏ខ្លាំងក្លានៃខឿនសេដ្ឋកិច្ចជាតិ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា ទាំងនេះហើយ ជាសមិទ្ធផលដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ ដែលត្រូវបានចាត់ទុកថា ជាជម្រើសដ៏មានប្រសិទ្ធភាព តែមួយគត់ និងជាក្តីសង្ឃឹមដ៏មុតមាំសម្រាប់ប្រជាជាតិកម្ពុជា ព្រោះមិនត្រឹមតែអាចបញ្ចប់សង្គ្រាមដ៏ រ៉ាំរវាងជាតិសាសន៍ឯងប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គមទូទាំងប្រទេស។ ប្រជាជាតិទាំងមូលនេះស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រជាទីសក្ការៈតែមួយ និងរាជរដ្ឋាភិបាលតែមួយ ដែលចេញពីការបោះឆ្នោតដោយទៀងទាត់ ដែលបង្ហាញថា ប្រទេសកម្ពុជា ទទួលបានឯករាជ្យពេញលេញបន្ទាប់ពីឆ្នាំ១៩៥៣។
សូមបញ្ជាក់ថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ គឺជាខួបទី៣៦ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។
មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្ត្រីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។ ៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី