ព័ត៌មានជាតិ
សម្ដេចតេជោ ផ្ញើសារដល់ជនបរទេសទាំងឡាយ មិនចំាបាច់ថតតាមផ្កាយរណបពីការសាងសង់កំពង់ផែរាមរបស់កម្ពុជាទេ
ពីវេទិកាចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃទី ១៦ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា តាមរយៈកំពង់ផែរាមកំពុងបានចាប់ផ្ដើមឡើងវិញ ហើយសម្ដេចបានផ្ញើសារដល់ជនបរទេសទាំងឡាយថា មិនចំាបាច់ថតរូបភាពតាមរយៈផ្កាយរណប អំពីការសាងសង់កំពង់ផែរាមរបស់កម្ពុជា នោះទេ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំជូនសារទៅអ្នកទាំងឡាយ មិនចាំបាច់ថតពីផ្កាយរណបអីទេ មិនចាំបាច់ថតទេ កម្ពុជាបានប្រកាសហើយតើ ទៅបើកការដ្ឋាន សម្ដេចពិជ័យសេនា ទៀ បាញ់ ទៅបើកការដ្ឋានតើ ហើយថាបើកការដ្ឋានហើយ គេធ្វើហើយកុំខ្វល់ពេក ម៉េចក៏ចាំបាច់ថា អាហ្នឹងជាព័ត៌មានចារកម្ម បើគេបើកចំហហើយ ចាំបាច់ទៅស្អី លើកលែងតែអ្នកឯងចង់រករឿងខ្ញុំ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ទឹកដីនេះជារបស់កម្ពុជា ដូច្នេះកម្ពុជា មានសិទ្ធិពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


