ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ត្រៀមរៀបចំសិក្ខាសាលា លើកកម្ពស់សុខភាព ក្នុងយុគសម័យឌីជីថល
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសិក្ខាសាលាស្តីពី “សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ក្នុងយុគសម័យឌីជីថល”។ នេះតាមការផ្ដល់ព័ត៌មានដោយ ក្រុមការងារយេនឌ័រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលនេះ។

នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ត្រៀមរៀបចំសិក្ខាសាលាស្តីពី “សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ ក្នុងយុគសម័យឌីជីថល”។

គោលបំណងកិច្ចប្រជុំ គឺដើម្បីជំរុញ និងលេីកទឹកចិត្តដល់មន្រ្តីក្នុងការឈ្វេងយល់អំពីរបៀបថែទាំសុខភាព ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត រួមចំណែកកាត់បន្ថយហានិភ័យនានា ដោយបង្កើននូវទំនុកចិត្តដល់មន្រ្តី ក៏ដូចជារៀបចំឱ្យមន្រ្តីក្លាយជាធនធានដែលមានសុខភាពល្អ និងធានាបាននូវការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី រដ្ឋលេខាធិការ បានលើកទឹកចិត្តដល់មន្រ្តីក្រោមឱវាទទាំងអស់ឱ្យរួមគ្នាបំពេញការងារ និងសង្ឃឹមថា ការរៀបចំសិក្ខាសាលានេះនឹងដំណើរបានរលូន ប្រកបដោយភាពជោគជ័យ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


