Connect with us

ព័ត៌មានជាតិ

ផ្លូវបេតុងតូចធំកំពុងមានការអភិវឌ្ឍន៍ខ្វាត់ខែ្វងនៅក្នុងមូលដ្ឋានខណ្ឌសែនសុខ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ប្រព័ន្ធលូបង្ហូរទឹកខ្វាត់ខ្វែង សម្រាប់បំរើផលប្រយោជន៍ពលរដ្ឋ។ 

ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងកើតមានផ្លូវបេតុងខ្វាត់​ខ្វែង ទាំងតូច ទាំងធំ  ដើម្បីបំរើផលជូនប្រជាពលរដ្ឋទូទៅ ជាពិសេស សម្រាប់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ តែម្តង  ដែលពីដើមឡើយស្ថានភាពផ្លូវទាំងនេះ គឺជាផ្លូវដីតូចៗ មានជង្ហុកតូច ធំ  ពិបាកធ្វើដំណើរខ្លាំងណាស់ ។ 

ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទូទៅលែងលំបាកដូចកាលពីមុនទៀតហើយ ដោយសារបានអាជ្ញាធរសង្កាត់ និង អាជ្ញាធរខណ្ឌសែនសុខ ជាពិសេស សាលារាជធានីភ្នំពេញ បានខិតខំស្វះស្វែងក្នុងការអភិវឌ្ឍន៍កែប្រែស្ថាបនាពីផ្លូវដី ទៅជាផ្លូវបេតុង ឲ្យមានសភាពរឹងមាំ ធំទូលាយ ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។ 

ផ្លូវបេតុង ដ៏ធំទូលាយមួយខ្សែនេះ ត្រូវបានអភិវឌ្ឍន៍ ស្ថាបនា តភ្ជាប់ពីផ្លូវសម្តេច ជា ស៊ីម ក្នុងសង្កាត់គោកឃ្លាង ឆ្ពោះទៅកាន់សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

ជាមួយគ្នានឹងសមិទ្ធិផលទាំងអស់នេះ  អាជ្ញាធរខណ្ឌសែនសុខ ក៍បានសំណូមពរទៅដល់អ្នកធ្វើដំណើរទូទៅ ជាពិសេសអ្នកបើកបររថយន្តដឹកទំនិញគ្រប់ប្រភេទ សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កំរិតកំណត់ ដែលនាំឲ្យឆាប់ខូចផ្លូវ ពីព្រោះថា ការស្ថាបនាផ្លូវនីមួយៗ ត្រូវចំណាយលុយអស់ច្រើនណាស់ សម្រាប់អ្នកដំណើរទូទៅ ដូច្នេះគួរចេះស្រលាញ់ និងថែរក្សាផ្លូវឲ្យបានល្អប្រសើរ ទើបប្រើប្រាស់បានយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថភ្លើង
ចរាចរណ៍១១ នាទីutes មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម