ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌសែនសុខ ទុករយៈពេល ២ សប្ដាហ៍ ដល់អាជីវករ បញ្ឈប់ការដាក់តាំង លក់ទំនិញរំលោភផ្លូវសាធារណៈ នៅច្រកចូលសង្កាត់សាលាទឹកថ្លា
រដ្ឋបាលខណ្ឌសែនសុខ ទុករយៈពេល ២ សប្ដាហ៍ ដល់អាជីវករ ឱ្យបញ្ឈប់ការដាក់តាំងលក់ដូរទំនិញ និង សម្ភារៈផ្សេងៗ រំលោភលើផ្លូវសាធារណៈ នៅច្រកចូលសង្កាត់សាលាទឹកថ្លា។

ជាក់ស្ដែងកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងសង្កាត់ ប៉ុស្តិ៍នគរបាល ភូមិពាក់ព័ន្ធ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចុះចែកសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ និង អាជីវករ ដែលលក់ដូរនៅលើចិញ្ចើមផ្លូវ និងជម្រាបជូនបន្ថែម ឱ្យបញ្ឈប់ការដាក់តាំងលក់ដូរទំនិញ សម្ភារៈផ្សេងៗ រំលោភលើផ្លូវសាធារណៈ ដែលបង្កឱ្យកកស្ទះតាមផ្លូវច្រកចូលសាលាសង្កាត់ទឹកថ្លា ដោយទុករយៈពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃទទួលបានសេចក្ដីជូនដំណឹងនេះតទៅ។

ក្នុងនោះផងដែរ ក្រុមការងារបានបាញ់គំនូសក្រហមដើម្បីកំណត់ ការដាក់តាំងទំនិញលក់ដូរ របស់អាជីវករ ដើម្បីរក្សាគម្លាតពីផ្លូវបេតុងមកចិញ្ចើម ត្រូវរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង និងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងរក្សាបានសោភ័ណភាព បរិស្ថាន អនាម័យល្អ។ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើនេះទេ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលចុះរុះរើ និងដកហូតសម្ភារៈ និងទំនិញផ្សេងៗ ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ ដែលមាននៅទីតាំងនោះឡើយ។ ករណីមានការរារាំងចំពោះការអនុវត្តវិធានការរដ្ឋបាល របស់អាជ្ញាធរមានសមត្ថកិច្ច រដ្ឋបាលខណ្ឌ នឹងចាត់វិធានការតាមនីតិវិធីច្បាប់។

រដ្ឋបាលខណ្ឌសែនសុខ សង្ឃឹម និងជឿជាក់លើស្មារតីទទួលខុសត្រូវរបស់អាជីវករ និងម្ចាស់ទីតាំងទាំងអស់ បញ្ឈប់ការដាក់តាំងលក់ដូរទំនិញ សម្ភារៈផ្សេងៗ រំលោភលើផ្លូវសាធារណៈ ដែលបង្កឱ្យកកស្ទះ និងចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕
អត្ថបទ ៖ សំណាង







-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសាលាតិចណូ បង្កើតក្រុមការងារសហការជាមួយសមត្ថកិច្ចចាត់វិធានការចំពោះបុគ្គលប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ


