សន្តិសុខសង្គម
មកដើរលេងសង្ក្រាន្ត យកម៉ូតូទៅផ្ញើ ខណៈចេញមកវិញបាត់ម៉ូតូ ផ្អើលអ្នកទទួលផ្ញើរត់បាត់ស្រមោល
យុវជនម្នាក់ មកដើរលេងសង្ក្រាន្ត ខំទុកចិត្តអ្នកទទួលផ្ញើម៉ូតូ តែពេលចេញមកវិញបាត់ម៉ូតូ បែរជាអ្នកទទួលផ្ញើរត់បាតជើងសព្រាត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីយុវជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ឆ្នាំ ២០១៣ ឡើងស៊េរី ឆ្នាំ ២០២២ ចេញពីផ្ទះគោលបំណងចូលទៅលេងសង្ក្រាន្តនៅខាងក្នុងសាកលវិទ្យាល័យ NTTI ដោយបានយកផ្ញើនៅលើផ្លូវសាធារណៈ និងមានបុរសម្នាក់ អះអាងថាខ្លួនជាអ្នកទទួលផ្ញើម៉ូតូ និងបានទារលុយក្នុងម៉ូតូមួយតម្លៃ ៥ ០០០ រៀល។ ភ្លាមៗ នោះ យុវជនរងគ្រោះបានកិបសំបុត្ររួច បានដើរចូលទៅលេងសង្ក្រាន្តបាត់ទៅ។ ខណៈពេលប្រហែលជាង ១៥ នាទីក្រោយមក យុវជនខាងលើបានចេញមកក្រៅវិញ ដើម្បីយកម៉ូតូត្រឡប់ទៅផ្ទះវិញ ប៉ុន្តែបែរជារកម៉ូតូមិនឃើញ ធ្វើឲ្យមានការឆោរឡោដល់អ្នកទទួលផ្ញើម៉ូតូ ឆ្លៀតឃើញឱកាសល្អមិនមានអ្នកចាប់អារម្មណ៍មុខខ្លួនច្បាស់ ក៏បានរត់បាត់ស្រមោល បន្សល់ម៉ូតូរបស់ខ្លួនមួយគ្រឿង ម៉ាក ហុងដាឌ្រីម ឆ្នាំ ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KT-1219 នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការយកម៉ូតូខាងលើទៅរក្សាទុក និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីធ្វើការតាមនីតិវិធី៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


