ព័ត៌មានជាតិ
ខ្សែភ្លើងឆក់ស្លាប់២ពេលកំពុងជញ្ជត់ត្រីក្នុងស្រះទឹក

បុរស២នាក់បានស្លាប់នៅនឹងកន្លែង ដោយសារចរន្តអគ្គិសនីឆក់ អំឡុងពេលចុះទៅជញ្ជាត់ត្រីក្រឹមក្នុងស្រះ ដែលមានរាយខ្សែភ្លើងក្នុងទឹក ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាដូចខាងលើ មានបុរស៣នាក់ យកឈ្នាងទៅរកជញ្ជាត់ត្រីក្រឹមក្នុងស្រះទឹកខាងលើ ប៉ុន្តែពេលខ្សែភ្លើងឆក់គឺស្លាប់តែ២នាក់ ឯម្នាក់រួចខ្លួន ហើយករណីបណ្តាលឲ្យមានមនុស្សស្លាប់នេះ ដោយសារក្នុងទឹកស្រះមានគេរាយខ្សែភ្លើងដាក់ចោលនៅទីនោះដោយអ្នកចុះទឹកស្រះមិនបានដឹង ទើបធ្វើឲ្យមានរឿងរ៉ាវដ៏រន្ធត់កើតឡើងតែម្តង។
សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នោះ ទី១-ឈ្មោះ ទុំ ធារ៉ា អាយុ២៣ឆ្នាំ,ទី២-ឈ្មោះ បៀ ថៃ អាយុ២២ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិលក(ផ្សារក្រោម) ឃុំឫស្សីខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ដោយឡែកបុរសម្នាក់ដែលបានរួចផុតជីវិត ឈ្មោះ ប្រេង លិត អាយុ២២ឆ្នាំ រស់នៅភូមិលក ឃុំឫស្សីខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
បច្ចុប្បន្នសពជនរងគ្រោះក្រោយពីជំនាញធ្វើកោសល្យវិច័យរួចរាល់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី