ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យករណីរំលោភបញ្ជូនទៅតុលាការ

បុរសជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវ:លើអនិតិជន។
ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅវេលាម៉ោង១៤និង១០នាទី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំបានទៅដល់ចំណុចកើតហេតុនៅការដ្ឋានទី៣ ក្នុងក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
យោងតាមរបាយការណ៍ពីអាវុធហត្ថស្រុកកូនមុំ បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផា សុ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបុស្សក្រឡាញ់ ឃុំសៀមរាប ស្រុកសូរនិគមន៍ ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:ទៅលើជនរងគ្រោះឈ្មោះ ធ. ស.ជ.ត អាយុ៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។
របាយការណ៍បានបញ្ជាក់ទៀតថា ករណីរំលោភសេពសន្ថវ:នេះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅវេលាម៉ោង១១និង៣០នាទី បន្ទាប់ពីមានពាក្យបណ្តឹងពីឪពុកម្តាយក្មេងរងគ្រោះនោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថស្រុកកូនមុំបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕



អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


