ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យយកបញ្ហាសុវត្ថិភាពចរាចរណ៍ទៅដាក់ក្នុងគោលនយោបាយភូមិ-ឃុំសុវត្ថិភាព
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យយកបញ្ហាសុវត្ថិភាពចរាចរណ៍ទៅដាក់ក្នុងគោលនយោបាយភូមិ-ឃុំសុវត្ថិភាព។ នេះបើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលបានបង្ហោះឲ្យដឹងនៅមុននេះបន្តិច។

ការណែនាំខាលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី ៧ ខែមេសា ឆ្នាំ ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈមួយចំនួន។

របៀបវារៈទី ១ ដែលត្រូវពិភាក្សាគឺ “សេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០ ២១-២០៣០”។ ផែនការនេះ មានគោលបំណងកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបាន ៥០ភាគរយ នៅឆ្នាំ ២០៣០ ដោយផ្តោតលើគោលដៅសំខាន់ចំនួន ២ គឺទី១. កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសតាមកត្តាហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងទី២. បង្កើនប្រសិទ្ធភាពការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយផ្អែកតាមសសរស្ដម្ភចំនួន ៦។
សេចក្តីព្រាង «ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី ២ ឆ្នាំ ២០២១-២០៣០» ត្រូវបានកំណត់អនុវត្តលើគោលដៅជាក់លាក់ គឺខេត្តមានអត្រាអ្នកស្លាប់ និងអ្នករបួសខ្ពស់សរុបចំនួន ១៦រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាបខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្តព្រៃវែងខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។
យុទ្ធសាស្ត្រនេះ ក៏ត្រូវបានផ្តោតលើមូលហេតុបង្ក ឲ្យមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខ្ពស់ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាពការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនប្រកាន់ស្តាំ ការជែងនិងការបត់ក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសញ្ញាចរាចរណ៍ និងការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងក្នុងពេលបើកបរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


