ព័ត៌មានជាតិ
ខឹងមេភូមិទៅឃាត់រឿងឈ្លោះគ្នាជាមួយប្រពន្ធ ទាញពូថៅកាប់រងរបួសធ្ងន់
កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ស្រុកស្វាយជ្រុំ សហការគ្នាចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលប្រើហិង្សាលើលោកមេភូមិបណ្ដាលឲ្យរងរបួស និងដុតបំផ្លាញទ្រព្រសម្បត្តិក្នុងផ្ទះ។
ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្របែកហោង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

លោក ពិន អាន អធិការនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ ធូ ភេទប្រុសអាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកលោកមេភូមិដែលរងគ្រោះមានឈ្មោះ សួស សារី ភេទប្រុសអាយុ៧០ឆ្នាំ មុខរបរមេភូមិត្របែកប្រហោង រស់នៅភូមិកើតហេតុខាងលើ ត្រូវជនសង្ស័យយកពូថៅកាប់ត្រូវ៦កន្លែង ដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។
លោកអធិការស្រុកបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យទើបត្រឡប់មកពីភ្នំពេញ មកជួបប្រពន្ធនៅស្រុកកំណើត ហើយក៏មានការទាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង ដោយបុរសជាប្តីបានគំរាមរកអារ.ក សម្លាប់ប្រពន្ធ ធ្វើឲ្យប្រពន្ធភ័យរត់ទៅប្តឹមេភូមិ។ ពេលលោកមេភូមិមកសួរនាំ ស្រាប់តែជនសង្ស័យកាប់លោកមេភូមិបណ្ដាលឲ្យរងរបួស រួចដុតម៉ូតូនិងដុតផ្ទះខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ ជួយបាញ់ទឹកពន្លត់ និងឡោមព័ទ្ធចាប់ជនសង្ស័យតែម្ដង។

ប្រភពបន្តថា សម្ភារខូចខាតរួមមាន ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ឆេះអស់ទាំងស្រុងនិងសម្ភារផ្សេងៗមួយចំនួនទៀត។
សម្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយពីតេស្ដរកសារធាតុញៀនលើជនសង្ស័យ គឺមានផ្ទុកសារធាតុញៀន និងបានបញ្ជូនទៅអធិការនគរបាលស្រុក ដើម្បីកសាងសំណុំរៀងចាត់ការតាមផ្លូវច្បាប់៕



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?