សន្តិសុខសង្គម
កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យ ១០ នាក់ បង្កហិង្សាដោយចេតនា ស្លាប់ម្នាក់ និងរបួសច្រើននាក់
កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យចំនួន ១០ នាក់ ដែលបង្កហិង្សាដោយចេតនាកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់ និងរងរបួសជាច្រើននាក់។

ជាក់ស្ដែងក្រុមក្មេងទំនើងទាំង ១០ នាក់ នេះ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោង ០២ និង ៣០ នាទីរសៀល ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ តែម្ដង។
ជនសង្ស័យដែលបង្ហាញមុខរួមមាន ៖ ១-ឈ្មោះ ឈាង លីហួ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កាត់ដេរ។ ២-ឈ្មោះ ប៉ូ គឹមហុង ភេទប្រុស អាយុ ១៧ ឆ្នាំ។ ៣-ឈ្មោះ ខេង សាវៀត ហៅ វីត ភេទប្រុស អាយុ ១៧ ឆ្នាំ។ ៤-ឈ្មោះ ហាន់ណាហ្វី ម៉ូហាំម៉ាត់តាវហ្វីច ភេទប្រុស អាយុ ១៧ ឆ្នាំ ជាសិស្ស។ ៥-ឈ្មោះ ថា វ៉ាន់ធី ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស។ ៦-ឈ្មោះ ហុក វណ្ណា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរជាងជួសជុលរថយន្ត។ ៧-ឈ្មោះ ម៉ែន សិទ្ធិញ្ញាន ភេទប្រុស អាយុ ១៨ ឆ្នាំ ជាសិស្ស។ ៨-ឈ្មោះ ជន ឆារៈឆៃ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកម្មករសំណង់។ ៩-ឈ្មោះ សៅ ជាបម៉េង ភេទប្រុស អាយុ ១៦ ឆ្នាំ ជាសិស្ស និង ១០-ឈ្មោះ អ៊ុង សេងហុង ភេទប្រុស អាយុ ១៧ ឆ្នាំ។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីទី១-កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ២ និង ០០ នាទី នៅចំណុចផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើសកម្មភាពកាប់ម៉ូតូ និងកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួស។ ករណីទី២-កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ នៅចំណុចស្ថានីយប្រេងឥន្ធនៈ តូតាល់ ផ្លូវ ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើសកម្មភាពកាប់បណ្ដាលឲ្យជនរងគ្រោះខូចខាតម៉ូតូ និងរងរបួសដៃជាទម្ងន់។ និងលើកទី៣-នៅចំណុចផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ២៣ និង ២៧ នាទី បណ្ដាលឲ្យជនរងគ្រោះ ឈ្មោះ ហ្កិត តូណា មុខរបរលក់ទាខ្វៃ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។
នគរបាលបន្តថា ក្នុងរង្វង់ប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យជាក់ស្ដែងសរុប ១៤ នាក់។ ក្នុងនោះ ៤ នាក់ មិនពាក់ព័ន្ធ ត្រូវបានធ្វើកិច្ចសន្យាអប់រំឲ្យត្រឡប់ទៅផ្ទះវិញ និងដកហូតម៉ូតូធ្វើសកម្មភាព សរុប ៧ គ្រឿង កាំបិតបុ័ងតោ ១ ដើម។

បច្ចុប្បន្នជនសង្ស័យទាំង ១០ នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ១១ និង ៥០ នាទីយប់ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខណៈយុវជនរងគ្រោះ ២ នាក់ កំពុងជិះម៉ូតូម៉ាកហុងដា Zoomer-X ១ គ្រឿង ឌុបគ្នា នៅតាមផ្លូវ ស្ថិតក្នុងភូមិចំការឪឡឹកទី ១ សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែក្រុមបងធំខាងលើ មានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿង ដេញកាប់ ជាហេតុធ្វើឲ្យជនរងគ្រោះភ័យ បានជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ បន្ទាប់មកក្រុមជនពាលទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់៕
អត្ថបទ ៖ រដ្ឋា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


