ត្រៀមខ្លួន! អាកាសធាតុត្រជាក់ខ្លាំង នឹងមកដល់យប់នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ត្រៀមខ្លួន! អាកាសធាតុត្រជាក់ខ្លាំង នឹងមកដល់យប់នេះ

Published

on

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់អ្នកសារព័ត៌មានថា អាកាសធាតុត្រជាក់ខ្លាំង នឹងកើតមាន នៅយប់ថ្ងៃទី១៨ និង១៩ខែមករា ឆ្នាំ២០២១នេះ។

លោកបានលើកឡើងថា អាកាសធាតុត្រជាក់លើកទី៤ នៅក្នុងរដូវរំហើយនេះ បានមកដល់ទៀតហើយ ដោយចុះត្រជាក់ខ្លាំង ដូចពេលកន្លងទៅ ដែលនៅកន្លែងខ្លះ សីតុណ្ហភាពអប្បបរមា បានចុះដល់រង្វង់៨ អង្សាសេ ។

លោក ចាន់ យុត្ថា បានថ្លែងទៀតថា នៅតំបន់ជួរភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន ព្រមទាំងតំបន់វាលទំនាប គឺអាកាសធាតុចុះត្រជាក់ខ្លាំង ខណៈសមុទ្រអាចមានភ្លៀងធ្លាក់ផងដែរ។

គួរកត់សម្គាល់ថា នាពេលកន្លងទៅ កម្ពុជា បានជួបនូវអាកាសធាតុត្រជាក់ជាបន្តបន្ទាប់ ដោយក្នុងនោះ បណ្ដាខេត្តនៅប៉ែកឦសាន និងជួរភ្នំដងរ៉ែក បានចុះត្រជាក់រហូតដល់១១អង្សាសេ ទៀតផង៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services