ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ «តើរឿងនេះជាការពិតទេឯកឧត្តមអភិបាលខេត្តកែប»?
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរទៅអភិបាលខេត្តកែបថា តើពិតដែរឬទេ ពាក់ព័ន្ធនឹងការបង្ហោះនៅបណ្ដាញសង្គមហ្វេសប៊ុកថា គ្រាន់តែចូលដល់ត្រូវចំណាយលុយបាត់ទៅហើយ។

កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ គណនីហ្វេសប៊ុកឈ្មោះ Samnang Nov បានបង្ហោះសារថា «គិតថាមិនចង់ទៅលេងកំពង់សោម ក៏ប្ដូរមកលេងកំពត ហើយក៏ឆ្លៀតពេលហួសមកលេងកែបមួយជុំ តែបែជាត្រូវមកខកចិត្តនិង រឿងនេះ ស្រុកគេបន់អោយតែគេនាំគ្នាមកលេងអោយច្រើ តែខេត្តនេះ ប្លែកខុសគេ គ្រាន់តែចូលដល់ត្រូវចំណាយលុយបាត់ទៅហើយ(ជិះកាត់ មិនឈប់ក៏ត្រូវបងលុយដែរ) រឿងនេះយ៉ាងម៉េចវិញលោកអ្នកគ្រប់គ្រង ខេត្ត ជួយមើលផង តិចទៀតអស់ភ្ញៀវមកលេងខេត្តលោកទៀតតើ លោកបានអ្វីអួតគេ? មានរបស់ល្អហើយមិនផ្សព្វផ្សាយបែជា មកយកលុយទាំងអស់បែបនេះ។ (សួរទៅថាយកថ្លៃអនាម័យ តែកុំមើលក្រុង)»។
តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «តើរឿងនេះជាការពិតទេឯកឧត្តមអភិបាលខេត្តកែប»?៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


