ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាដាច់ណាត់មិនឲ្យមានការយកប្រាក់ពីប្រជាជន ដែលចូលទៅខេត្តកែបនោះទេ
ក្រោយទទួលបានព័ត៌មានភ្លាមៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅអភិបាលខេត្តកែបលោក សោម ពិសិដ្ឋ ត្រូវធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លុបចោលទាំងអស់នូវកិច្ចសន្យាដែលមានលក្ខណៈជាការយកប្រាក់ សម្រាប់ការចូលទៅខេត្តកែប។

តាមរយៈសារជាសំឡេង នៅព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេច ទើបតែនឹងដឹងនៅថ្ងៃនេះទេថា អ្នកដែលឆ្លងកាត់ខេត្តកែប ត្រូវបង់ប្រាក់។ សម្ដេច មិននឹកស្មានថា មានករណីនេះកើតឡើងឡើយ ហើយសម្ដេច បានបញ្ជាទៅអភិបាលខេត្តកែប ត្រូវធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នពាក់ព័ន្ធ លុបចោលទាំងស្រុងនូវកិច្ចសន្យាណាក៏ដោយ ដែលមានលក្ខណៈជាការយកប្រាក់ សម្រាប់ការចូលទៅខេត្តកែប ឬហៅថា ភាស៊ីនោះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា «វាមិនមែនជារឿងគួរ ជារឿងវៃឆ្លាតទេ តែជាអំពើឆោតល្ងង់មួយ សម្រាប់ខេត្តកែបខ្លួនឯង ហើយវាក៏ជាអំពើឆោតល្ងង់នៃស្ថាប័ន ដែលអនុញ្ញាតឲ្យធ្វើបែបនេះ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដាច់ណាត់មិនឲ្យមានការយកប្រាក់ពីប្រជាជន ដែលចូលទៅខេត្តកែបនោះទេ។ «បើសិនជាលោកឯង យកប្រជាជនទៅលេងនៅកន្លែងនោះ លោកឯងនឹងចំណេញច្រើនជាង ខ្ញុំមិននឹកស្មានថា អភិបាលខេត្តល្ងង់ដល់ថ្នាក់ប៉ុណ្ណឹងទេ»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


