Connect with us

ព័ត៌មានជាតិ

រាជបណ្ឌិត្យសភារៀបចំបណ្តុះបណ្តាលអ្នកសារព័ត៌មានតាមតំបន់មេគង្គលើកទី២ រយៈពេល៣ថ្ងៃ

បានផុស

នៅ

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មានតំបន់មេគង្គលើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលាស្តីពី “ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីតំបន់មេគង្គសន្តិភាព ស្ថិរភាព និងវិបុលភាព” មានការចូលរួមពីអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ៦ប្រទេស នៅតាមតំបន់ទន្លេមេគង្គ។ មានអ្នកចូលរួម ៦៩នាក់ ក្នុងនោះអ្នកសារព័ត៌មានកម្ពុជាមកពី១២អង្គភាព មាន២៨នាក់។

អ្នកសារព័ត៌មានបរទេសមកពី៥ប្រទេសក្នុងតំបន់ទន្លេមេគង្គដូចជាប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមចំនួន១៣នាក់។ គណអធិបតី ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន២៨នាក់។ រយៈពេល៣ថ្ងៃនេះ ក៏មានការជជែកពិភាក្សាបញ្ហាជុំវិញទន្លេមេគង្គ និងជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន ទាក់ទងជាមួយនឹងកិច្ចការពារបរិស្ថាននៅជុំវិញតំបន់មេគង្គ ព្រមទាំងសកម្មភាពជាច្រើនទៀត។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសទាំង៦ក្នុងតំបន់ទន្លេមេគង្គ ត្រូវបានយាយីជាយូរមកហើយដោយការគ្រប់គ្រងទឹក ការអភិវឌ្ឍសេដកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ ការពារបរិស្ថាន និងអេកូឡូស៊ីតាមច្រាំងទន្លេរបស់ខ្លួន។

លោកបណ្ឌិត គិន ភា ក៏បានបង្ហាញ ហេតុផល៤ចំណុចសំខាន់ៗចំពោះការបង្កើតសិក្ខាសាលានេះឡើងមក។ ចំណុចទី១ លើកកម្ពស់នយោបាយ និងការបោះឆ្នោត ដំណើរប្រជាធិបតេយ្យ នៅតំបន់ទន្លេមេគង្គ ព្រោះជាចំណុចសំខាន់មួយដែលអ្នកសារព័ត៌មានគួរយកចិត្តទុកដាក់។ ទី២ ពិនិត្យលើទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច និងការអភិវឌ្ឍ នៃតំបន់មេគង្គ។ ចំណុចទី៣គឺ ពិនិត្យលើក្របខ័ណ្ឌនៃកិច្ចប្រតិបត្តិការពីប្រទេសក្រៅតំបន់ដែលជាការរួមចំណែកអភិវឌ្ឍន៍នៅក្នុងតំបន់មេគង្គ។ ទី៤លើកកម្ពស់ទំនាក់ទំនងនៃប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែប្រសើរឡើង និងអាចឱ្យអ្នកសារព័ត៌មាននៅក្នុងតំបន់បានជួបគ្នា ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។

ចំណែកលោក គី សុខលីម ទីប្រឹក្សាក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា ទន្លេមេគង្គគឺជាតន្លេមួយដែលអស្ចារ្យបំផុតតាមរយៈការធ្វើសេចក្តីរាយការណ៍ និងការងារជាច្រើនរបស់លោកកន្លងមក។

លោកសង្កេតឃើញថា ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនៅក្នុងតំបន់មិនសូវបានយល់អំពីទំនៀមទម្លាប់ វប្បធម៌គ្នាប៉ុន្មានឡើយតាមរយៈអ្នកសារព័ត៌មាន ដែលជាហេតុធ្វើឱ្យមានការភាន់ច្រឡំរវាងគ្នា។ ចំពោះលោកផ្ទាល់ អ្នកសារព័ត៌មានគ្រប់រូបដែលរស់នៅក្នុងតំបន់ទន្លេមេគង្គ គួរតែធ្វើសេចក្តីរាយការណ៍​ឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋដែលនៅក្នុងតំបន់អាចយល់គ្នា និងស្រឡាញ់គ្នាបានច្រើន។  

រីឯ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ពិភពលោកគឺជារបស់មនុស្សគ្រប់គ្នា អ្វីដែលមនុស្សទទួលបានគឺទទួលបានទាំងអស់គ្នា ហើយអ្វីដែលមនុស្សធ្វើបាបពិភពលោក នោះនឹងហុចផលមកវិញគ្រប់ពេលវេលា។  លោកបណ្ឌិតបានជូនសុភាសិតចំនួន២គឺ សារព័ត៌មានធ្វើជាទឹក និងសារព័ត៌មានធ្វើជាស្ពានឆ្លងទន្លេងមេគង្គ។

ចំពោះ អ្នកសារព័ត៌មានគួរធ្វើខ្លួនឱ្យដូចទឹក គឺទឹកដែលគ្មានពណ៌ឡើយ ហើយអ្នកកាសែតគួរយកព័ត៌មានដោយភាពត្រឹមត្រូវ មិនមែនយកព័ត៌មានជាការលាបពណ៌គ្នាបម្រើផលប្រយោជន៍នយោបាយណាមួយឡើយ។ ចំណែក សារព័ត៌មាន ធ្វើខ្លួនឱ្យដូចជាស្ពានសម្រាប់ឆ្លងទន្លេមេគង្គ ព្រោះទន្លមេគង្គត្រូវការស្ពានឆ្លងសារព៌ត៌មានក៏ត្រូវការស្ពានឆ្លងដូចគ្នា។ ប៉ុន្តែព័ត៌មាននោះគឺត្រូវទទួលឱ្យបានពិតប្រាកដ ដែលជាព័ត៌មានមួយទទួលបានត្រឹមត្រូវមិនមែនជាការបកស្រាយព័ត៌មានឡើយ។ អ្នកសារព័ត៌មានក៏មិនអាចវិភាគព័ត៌មានដោយខ្លួនឯងឡើយ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច។

សូមជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានរៀបចំបណ្តុះបណ្តាលសារព័ត៌មានលើកទី១ ស្តីពី “តួនាទីនៃការផ្សព្វផ្សាយ និងការបោះឆ្នោត” ក្រោមអធិបតីភាពរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ ជាមួយគ្នានោះ ក៏មានអ្នកសារព័ត៌មានកម្ពុជា និងស្ថាប័នពាក់ព័ន្ធចំនួន ៦៩នាក់ចូលរួម៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ការសិក្សា៖​ ចំនួនសត្វព្រៃធ្លាក់ចុះ ៧៣ ភាគរយក្នុងរយៈពេល​៥០ឆ្នាំចុងក្រោយ

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

ចំនួនអ្នកស្លាប់នៅលីបង់កើនឡើង ខណៈរដ្ឋ​អារ៉ាប់​​​កំពុង​​ប្រឹងប្រែង​​​ដើម្បី​​បទឈប់បាញ់​

ជីវិតកម្សាន្ដ៥៤ នាទី មុន

សាយ ៖ MGI ជាវេទិកាផ្លាស់ប្តូរចែករំលែកវប្បធម៌ ជៀ សវាងការប្រែក្លាយទៅជាវេទិកាជម្លោះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កិច្ចប្រជុំកម្រិតខ្ពស់រវាងអ៊ុយក្រែន និងលោកខាងលិច ត្រូវលុបចោលវិញ 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

[វិភាគអន្តរជាតិ​]​ អាមេរិក​និងរុស្ស៊ី​ដូច​ត្រៀមខ្លួន​​​សម្រាប់​​សង្គ្រាម​ធំ​ដោយ​យក​អ៊ីរ៉ង់​និង​អ៊ីស្រាអែល​​ជាកូន​អុក​

Sokha Hotels

ព័ត៌មានពេញនិយម