ព័ត៌មានជាតិ
សម្ដេចតេជោ រំលឹកបន្ថែមដល់អភិបាលរាជធានី-ខេត្ត ត្រូវរៀបចំស្លាយផ្សាយបន្តផ្ទាល់អំពីការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកបន្ថែមដល់អភិបាលរាជធានី-ខេត្ត ត្រូវរៀបចំស្លាយវីដេអូផ្សាយបន្តផ្ទាល់ អំពីការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកចូលចិត្តវិស័យកីឡា បានតាមដានទស្សនា។

ការរំលឹកជាថ្មីនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ៣,៥៤០នាក់ ដែលធ្វើឡើងនៅវិមាន ៧មករា ស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទាក់ទងនឹងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយសម្ដេចបានរំលឹកបន្ថែមសារជាថ្មីដល់បណ្តារាជធានី-ខេត្តនានា គឺត្រូវរៀបចំស្លាយវីដេអូផ្សាយបន្តផ្ទាល់ឲ្យបានច្រើនកន្លែង ទាំងក្រុង និងខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកស្នេហាវិស័យកីឡាបានតាមដានទស្សនា នៅនឹងទីតាំងសំខាន់ៗទាំងអស់ ជៀសវាងការសម្រុកមកទស្សនានៅពហុកីឡដ្ឋានជាតិ ដែលមានមនុស្សច្រើនកុះករ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅមើលផ្ទាល់ សូមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការប្រជ្រៀតគ្នា ដែលបង្កឲ្យបាត់សណ្ដាប់ធ្នាប់ និងប្រឈមនូវហានិភ័យផ្សេងៗ។
សូមជម្រាបថា តាមរយៈសារជាសំឡេង កាលពីរសៀលថ្ងៃទី ២៥ ខែមេសា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារទីលានប្រកួតបាល់ទាត់របស់កម្ពុជាមានទំហំតូច ហើយមានប្រជាពលរដ្ឋចង់ចូលទៅទស្សនាការប្រកួតច្រើន ដូច្នេះហើយសម្ដេចណែនាំឲ្យអភិបាលរាជធានី-ខេត្ត រៀបចំចាក់បញ្ចាំងស្លាយឲ្យប្រជាជនមានទស្សនាការផ្សាយបន្តផ្ទាល់ សម្រាប់ការប្រកួតបាល់ទាត់នីមួយៗ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ដូច្នេះសុំឯកឧត្ដម-លោកជំទាវ ជាពិសេសអភិបាលខេត្ត អភិបាលរាជធានីភ្នំពេញ រៀបចំទីកន្លែងសមរម្យដើម្បីដាក់ស្លាយឲ្យបងប្អូន មើលផ្សាយបន្តផ្ទាល់ គឺរៀបចំឲ្យបានឆាប់បំផុត ដើម្បីឲ្យបងប្អូនមានលទ្ធភាពគឺមើលនៅទីកន្លែងដែលមានការជួបជុំ រៀបចំឲ្យមានការត្រឹមត្រូវ ហើយការពារសណ្ដាប់ធ្នាប់ឲ្យបានល្អ»។
សម្ដេចតេជោ ហ៊ុន សែន ណែនាំបន្ថែមឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំចាក់បញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ សម្រាប់ព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


