ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន រំលឹកអំពីការអនុញ្ញាតឲ្យនាវា Westerdam ចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីការអនុញ្ញាតឲ្យនាវា Westerdam ចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា ដើម្បីជួយសង្រ្គោះជីវិតមនុស្សជាច្រើនរយនាក់ កាលពីជាង ៣ឆ្នាំមុន។

ការរំលឹកនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកកម្មអន្តរជាតិ ១ឧសភា និងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីជាង ៣ឆ្នាំមុន កំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា បានធ្វើកិច្ចការដ៏សំខាន់មួយ នោះគឺការសង្រ្គោះជីវិតមនុស្សនៅលើនាវា Westerdam ឲ្យពួកគេមានសុវត្ថិភាព និងវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន ដែលនេះជាកាយវិការមនុស្សធម៌មួយរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានទទួលព័ត៌មានថា នាវា Westerdam នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជា នៅចុងឆ្នាំ ២០២៣ខាងមុខនេះ ជាមួយនឹងការគម្រោងទុករបស់កំពង់ផែក្រុងព្រះសីហនុ ដើម្បីធ្វើផ្លាកសញ្ញាមួយបង្ហាញជាប្រវត្តិសាស្រ្ដ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់កម្ពុជា ទៅលើសិទ្ធិរស់រានមានជីវិតរបស់មនុស្ស មិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិក និងកម្មករ នៅកំពង់ផែក្រុងព្រះសីហនុ ដែលបានខិតខំជួយសង្រ្គោះនាវា Westerdam នាពេលនោះក្នុងឋានៈជាម្ចាស់ផ្ទះ ខណៈបណ្ដាប្រទេសផ្សេង មានការភ័យខ្លាចមិនព្រមឲ្យនាវានោះ ចូលចតឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


