ព័ត៌មានជាតិ
តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ទើបអាចក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រី?
នៅពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងខិតជិតមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សមួយចំនួនបានបង្ហាញបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួនរួចហើយ។ ប៉ុន្តែ ក៏នៅមានគណបក្សខ្លះទៀតហាក់មិនទាន់ប្រាកដថា មន្ត្រីណានឹងត្រូវឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីតំណាងឲ្យគណបក្សរបស់ខ្លួន នៅពេលដែលឈ្នះការបោះឆ្នោតនៅឡើយ។

តើត្រូវមានលក្ខខណ្ឌបែបណាខ្លះ ទើបអាចក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ?
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺជាការការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ដែលជាអ្នកតំណាងឲ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ឬអាចនិយាយបានម្យ៉ាងទៀតថា ជាការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីក្នុងចំណោមសមាជិករដ្ឋសភាដែលបានជាប់ឆ្នោត។ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា «ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ត្រូវមានសញ្ញាតិខ្មែរពីកំណើត អាយុ២៥ឆ្នាំឡើងទៅ មានលំនៅឋាន ឬទីសំណាក់ក្នុងប្រទេសកម្ពុជា ហើយត្រូវមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការ ជាពិសេស មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីចូលរួមបោះឆ្នោត»។

ក្រោយលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវបានប្រកាសជាផ្លូវការ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរួចហើយនោះ រដ្ឋសភា នឹងបើកសម័យប្រជុំជាលើកដំបូង ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តជាប់ឆ្នោត។ តាមសេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាង គេក្នុងរដ្ឋសភា ព្រះមហាក្សត្រ នឹងចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្រ្តជាប់ឈ្នះជានាយករដ្ឋមន្ត្រី ឲ្យបង្កើតរាជរដ្ឋាភិបាល។
មាត្រា១១៩ ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា «វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីនេះ គឺត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់ ដែលខុសពីតំណាងរាស្ត្រធម្មតា គឺអាចមានសញ្ជាតិ២ ឬច្រើនបាន។ ក្រៅពីនាយករដ្ឋមន្ត្រី រដ្ឋធម្មនុញ្ញដែលត្រូវបានធ្វើវិសោធនកម្ម កាលពីឆ្នាំ២០២២ ក៏បានកំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។

ពាក់ព័ន្ធការកំណត់ឲ្យសញ្ជាតិខ្មែរតែមួយនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញក្រោយវិសោធនកម្ម នៅតែរក្សាទ្វារចំហរសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិ២ ឬច្រើន ក្នុងការចូលមកបម្រើជាតិមាតុភូមិ លើកលែងតែតំណាងកំពូលទាំង៤នេះ ជាពិសេស តំណែងនាយករដ្ឋមន្រ្តីដែលត្រូវមានសញ្ជាតិខ្មែរតែមួយជាដាច់ខាត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
៩ឆ្នាំទៀត Chompoo ទំនងសម្រាកពីសិល្បៈ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទស្សនិកជនរិះគន់ Baifern រឿងសម្រកទម្ងន់ជ្រុលហួសហេតុពេក
-
កីឡា១ សប្តាហ៍ មុន
គ្រូហ្វីលីពីន Rob Gier និយាយថា អ្នកគាំទ្រកម្ពុជាពិតអស្ចារ្យណាស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផលិតកម្មថោនចេញលិខិតសុំទោសពលរដ្ឋឥណ្ឌូនេស៊ី វៀតណាម និងមីយ៉ាន់ម៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
លោកយាយជនជាតិ ចិន វ័យ ១០៧ ឆ្នាំ ដុះស្នែងលើក្បាលស្មានថានិមិត្តរូបអាយុវែង ក្រោយទៅពេទ្យទើបដឹងការពិត
-
វប្បធម៌ ជំនឿ១ សប្តាហ៍ មុន
ព្រឺសម្បុរក្រោយដឹង ការត្រៀមបង្ហាញកម្ពុជា ក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម
-
កីឡា១ សប្តាហ៍ មុន
គ្រាប់ពេជ្រកម្ពុជា ខាន់ ចេសា ប្រកួត២វិញ្ញាសាក្នុងស៊ីហ្គេម
-
កីឡា២ ថ្ងៃ មុន
ពៅ សុខា ឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១ ស៊ីហ្គេមនៅកម្ពុជា