ព័ត៌មានអន្ដរជាតិ
ឥស្សរជនបរទេសរូបណាខ្លះ ដែលទៅចូលរួមគោរពវិញ្ញាណក្ខន្ធមេបក្សកុម្មុយនិស្តវៀតណាម?
ប្រទេសវៀតណាម កំពុងចាប់ផ្តើមពិធីបុណ្យសពថ្នាក់ជាតិរយៈពេល២ថ្ងៃនៅរដ្ឋធានីហាណូយ ដើម្បីគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនិស្ត ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងជន្មាយុ ៨០ឆ្នាំ។ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ មានការចូលរួមពីឥស្សរជន និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។

មន្ត្រីរដ្ឋ និងឥស្សរជនបរទេស ដែលបានទៅចូលរួមរំលែកទុក្ខនៅវៀតណាម មានដូចជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជា, លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប, លោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា, លោក Han Duck Soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង និងលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី។ ឥស្សរជនបរទេសផ្សេងទៀត មានដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken, ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់ចិន លោក Wang Huning និងទីប្រឹក្សាសន្តិសុខឥណ្ឌា លោក Ajit Doval ក៏ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅទីក្រុងហាណូយ ក្នុងអំឡុងពេលឬអាចក្រោយពិធីគោរពវិញ្ញាណក្ខន្ធ។
សេវាកម្មកម្សាន្តសាធារណៈ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ហើយទង់ជាតិនៅតាមការិយាល័យរដ្ឋ និងទីសាធារណៈនានានៅវៀតណាម ក៏ត្រូវបានបន្ទាបចុះត្រឹមពាក់កណ្ដាលផងដែរ នាអំឡុងពេលប្រារព្ធពិធីគោរពវិញ្ញាក្ខន្ធលោក ង្វៀន ភូជុង។
ប្រធានាធិបតីវៀតណាម លោក To Lam ដែលបានចូលកាន់តំណែងជាបណ្ដោះអាសន្នជំនួសលោក ជុង បានរៀបរាប់ថា៖ “ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសមមិត្តអគ្គលេខាបក្ស លោក ង្វៀន ភូជុង ដែលជាមេដឹកនាំដ៏ល្អឥតខ្ចោះ ជាសមាជិកបក្សកុម្មុយនិស្តដ៏ខ្ជាប់ខ្ជួន ជាគំរូដ៏ភ្លឺស្វាងនៃការសិក្សា និងអនុវត្តតាមឧត្តមគតិរបស់លោក ហូជីមិញ”។
ប្រទេសគុយបា និងឡាវ ដែលជាសម្ព័ន្ធមិត្តកុម្មុយនិស្តវៀតណាម ក៏បានរៀបចំពិធីបុណ្យសពថ្នាក់ជាតិ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធមេដឹកនាំវៀតណាមផងដែរ។
សូមបញ្ជាក់ថា អំឡុងពេលលោក ជុង នៅជាប្រធានគណបក្ស វៀតណាមមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមចំនួន ៥,៧៩% ដែលនេះគឺជាកំណើនដ៏លឿនមួយនៅក្នុងចំណោមបណ្ដាប្រទេសនានានៅអាស៊ី។
ក្នុងឆ្នាំ២០១៧ លោកបានធ្វើយុទ្ធនាការបង្រ្កាបអំពើពុករលួយទ្រង់ទ្រាយធំ ដែលកាលណោះមន្ត្រីជាន់ខ្ពស់រាប់រយនាក់ត្រូវបានស៊ើបអង្កេតពីបទពុករលួយ និងត្រូវបានបង្ខំឲ្យលាលែងពីតំណែង ដោយក្នុងនោះរួមមានទាំងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើននាក់ ប្រធានសភាម្នាក់ និងប្រធានរដ្ឋចំនួន២នាក់។ បន្ថែមពីនេះ លោក ជុង ក៏បាននាំវៀតណាមឲ្យបង្កើនទំនាក់ទំនងជាមួយមហាអំណាចពិភពលោក រួមមានសហរដ្ឋអាមេរិក និងចិន ដែលត្រូវគេហៅថាជាគោលនយោបាយ “ការទូតឫស្សី (Bamboo Diplomacy)” ខណៈដែលប្រទេសនេះបានព្យាយាមរុករកវិធីគេចចេញពីជម្លោះពិភពលោកដែលកំពុងកើនកម្ដៅ និងរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


