ព័ត៌មានជាតិ
ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់ឲ្យដំណើរការរត់សាកល្បងដោយជោគជ័យ
ខ្សែរថ Kiha183-182 នៅលើផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ ទូ គឺ Kiha183-4559, Kiha182-7561, Kiha182-7552 និង Kiha182-4558 បានត្រលប់ពីស្ថានីយប៉ោយប៉ែតមកកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីការបើកសាកល្បងជាថ្មីប្រកបដោយជោគជ័យ។

ដំណើរការសាកល្បងនេះ ដើម្បីឱ្យក្រុមការងារបច្ចេកបន្តត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម, ទ្វារចេញ-ចូល,ប្រព័ន្ធម៉ាស៊ីនត្រជាក់,ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខ។ នេះបើតាមលោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។


មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានគូសបញ្ជាក់នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះថា ខ្សែរថ Kiha183-182 បានរត់ដោយរលូនលើផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដោយបានចេញដំណើរពីស្ថានីយភ្នំពេញកាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤។
ដំណើរការបើកសាកលល្បងរថភ្លើងជប៉ុនលើផ្លូវដែកដ៏វែងឆ្លងកាត់ខេត្តជាច្រើន ជាផ្នែកមួយនៃការពិនិត្យមើលឡើងវិញស្ថានភាពផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅអ្នកដំណើរពីការដំណើរការឡើងវិញ ខ្សែរថសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាករយៈពេលវែង ចាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំពោះការដឹកទំនិញបានធ្វើឡើងជាប្រចាំ (៣ជើងក្នុងមួយសប្តាហ៍)។
លោក ផន រឹម បានបន្ថែមថា ក្រុមការងារនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តធ្វើការងារបន្ថែមទៀតជាមួយអាជ្ញាស្រុក-ខេត្ត ដែលមានផ្លូវដែកឆ្លងកាត់លើការងារសុវត្ថិភាព, ការរំលោភបំពានចំណីផ្លូវដែក, ការដាក់តបណ្តាញខ្សែកាប, ខ្សែ Internet ដែលរំខាន និងប៉ះពាល់ដល់ដំណើរការខ្សែរថភ្លើងបើកបរនិងឆ្លងកាត់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


