ជីវិតកម្សាន្ដ
ល្អហួស ប្ដេជ្ញាចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌ និងទេសចរណ៍ ទាំងលើឆាកជាតិ-អន្តរជាតិ
ក្នុងនាមកូនខ្មែរមួយរូប ជូរី ល្អហួស ដែលជាម្ចាស់មកុដ Miss Preteen Junior Idol 2024 បានបង្ហាញការប្ដេជ្ញាចិត្ត ដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌ និងទេសចរណ៍ ទៅលើឆាកជាតិ-អន្តរជាតិ ឲ្យនៅគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់នូវអ្វីដែលជារបស់ខ្មែរ។

កាលពីថ្មីៗកន្លងមកនេះ យុវតី ជូរី ល្អហួស ក៏បានដាក់ក្តីរំពឹងថា ខ្លួននឹងចូលផ្សព្វផ្សាយរបាំអប្សរាឲ្យពិភពលោកបានស្គាល់ប្រទេសដ៏អច្ឆរិយរបស់ប្រទេសកម្ពុជា។ ការប្រកាសនេះ បន្ទាប់ពី ល្អហួស ទទួលបានការអនុញ្ញាតឲ្យថត«របាំអប្សរា» នៅប្រាសាទអង្គរវត្តដូចការរំពឹងទុក។
ទោះបីជាយ៉ាងណាពេលនេះម្ចាស់មកុដ Miss Preteen Junior Idol 2024 រូបនេះ បានរម្លឹកផងដែរជាមួយព្រះរាជបណ្តាំរបស់ព្រះរាជបុត្រី សម្តេច «ព្រះរាម នរោត្តម បុផ្ផាទេវី ទេពនាដវដ្តីឯក» ជាមួយនឹងការប្ដេជ្ញាក្នុងការចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌ និងទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

ល្អហួស បានឲ្យដឹងថា «ព្រះរាជបណ្តាំរបស់ព្រះរាជបុត្រី សម្តេច «ព្រះរាម នរោត្តម បុផ្ផាទេវី ទេពនាដវដ្តីឯក» ដែលព្រះអង្គបានផ្ដែផ្ដាំកូនចៅជាអ្នកសិល្បករក្ដី ជាសាមញ្ញជនក្ដី ឲ្យមានចិត្តកតញ្ញូស្រឡាញ់សិល្បៈបុរាណខ្មែរ និងគាំទ្រ ឧបត្ថម្ភ កុំឲ្យវប្បធម៌សិល្បៈជាតិបាត់បង់»។
ជូរី ល្អហួស បាននិយាយបន្តថា «ឆាប់ៗ ខាងមុខនេះ នាងខ្ញុំ នឹងថតរបាំអប្សរានៅប្រាសាទអង្គរវត្ត ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកស្ទួយនូវមរតកវប្បធម៌ ក៏ដូចជាទេសចរណ៍ ទាំងលើឆាកជាតិ និងឆាកអន្តរជាតិ នាងខ្ញុំ ក៏សូមឧទ្ទិសស្នាដៃខាងមុខជូនលោកគ្រូ អ្នកគ្រូ សិល្បករទាំងអស់ កុំបីអខានឡើយ»។

យុវតី ជូរី ល្អហួស បញ្ជាក់បន្ថែមទៀតថា ក្នុងនាមនាងជាកូនខ្មែរមួយរូប នាងសូមប្ដេជ្ញាចិត្តថា នឹងថែរក្សាសម្បត្តិមួយនេះឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់នូវអ្វីដែលជារបស់ខ្មែរផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


