ព័ត៌មានអន្ដរជាតិ
កប៉ាល់ដឹកប្រេងក្រឡាប់នៅហ្វីលីពីនបណ្តាលឲ្យកំពប់ប្រេង១៥០០តោនចូលសមុទ្រ
កប៉ាល់ដឹកប្រេងឥន្ធនៈឧស្សាហកម្ម១គ្រឿង បានក្រឡាប់នៅឆ្នេរសមុទ្រប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដែលបណ្ដាលឲ្យកំពប់ប្រេងចូលក្នុងទឹកសមុទ្រចំនួន ១៥០០តោន។

រដ្ឋលេខាធិការដឹកជញ្ជូនហ្វីលីពីន លោក Jaime Bautista បានឲ្យដឹងថា សមាជិកនាវិកម្នាក់នៅលើកប៉ាល់ដឹកប្រេង MT Terra Nova ត្រូវគេរាយការណ៍ថាបានបាត់ខ្លួន ខណៈនាវិកចំនួន១៦នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍នេះ កើតឡើងដោយសារតែកត្តាអាកាសធាតុមិនល្អនៅលើផ្ទៃសមុទ្រ ទើបបណ្ដាលឲ្យក្រឡាប់លិចនៅក្នុងឆ្នេរសមុទ្រក្រុង Limay ខេត្ត Bataan។
លោក Bautista បាននិយាយថា៖«មានការកំពប់ប្រេងរួចហើយ។ ឥឡូវនេះ យើងមិនអាចបញ្ជូនកម្លាំងរបស់យើងទៅបានទេ ដោយសារខ្យល់បក់បោកខ្លាំង និងរលកធំៗ»។
បច្ចុប្បន្នអាជ្ញាធរហ្វីលីពីនកំពុងបើកប្រតិបត្តិការស្វែងរកនាវិកដែលបាត់ខ្លួន។
សូមរំឭកថា កាលពីខែកុម្ភៈឆ្នាំ២០២៣ ហ្វីលីពីនក៏ធ្លាប់កើតមានហេតុការណ៍កំពប់ប្រេងចូលសមុទ្រ ដោយកាលណោះ កប៉ាល់ដឹកប្រេងចំនួន៨០ម៉ឺនលីត្រ បានលិចនៅតំបន់កោះ Mindoro។ ហេតុការណ៍នេះ បានបំពុលទឹកសមុទ្រ និងតំបន់ឆ្នេរនៅខេត្ត Oriental Mindoro ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មនេសាទនិងទេសចរណ៍របស់ប្រទេសសម្បូរដោយកោះច្រើនបំផុតនៅអាស៊ីអាគ្នេយ៍នេះ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


