Connect with us

កីឡា

ពានរង្វាន់​ ស្វាយរៀង​ស៊ុបភើខាប់​ ចាប់ផ្តើមប្រកួតចុងសប្ដាហ៍នេះ

បានផុស

នៅ

ការប្រកួតពានរង្វាន់ ស្វាយរៀង​ ស៊ុបភើខាប់ ឆ្នាំ២០២៤ នឹងចាប់ធ្វើការប្រកួតវគ្គសន្សំពិន្ទុ ក្នុង​ពូល នៅថ្ងៃទី២៨ ខែកក្ដដា ខាងមុខនេះ បន្ទាប់ពីធ្វើការចាប់ឆ្នោតបែងចែកពូលរួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតពានរង្វាន់ ស្វាយរៀង​ ស៊ុបភើខាប់ មានក្រុមទាំង១៦ ចូលរួមធ្វើការប្រកួតប្រជែង។ វគ្គសន្សំពិន្ទុបែង​ចែក​ជា​៤ពូល ក្នុងនោះមានពូល (ក ខ គ និង ឃ) ក្នុងមួយពូលមាន ៤ក្រុម។ លទ្ធផលក្រោយការចាប់ឆ្នោតបែងចែកពូល៖

  • ពូល ក៖ យុវជនឃុំសម្បត្តិមានជ័យ, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ពូប្រុស លីងគួយ និងយុវជនគគីរសោម
  • ពូល ខ៖ សសយក ស្រុកចន្រ្ទា,​ កាំភ្លើងធំ, UNITED SEZ និងស្វាយទាប FC
  • ពូល គ៖ បក្សីស្វាយរៀង, គោព្រៃភូមិស្វាយធំ, ព្រះខ័នរាជស្វាយរៀង U18 និងCRS SPORTS
  • ពូល ឃ៖ យុវជនសាមគ្គី, សសយក ក្រុងបាវិត, ភូមិហុីង និងសសយក ស្រុករមាសហែក

អត្ថបទ៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម