កីឡា
បាល់ទាត់កូរ៉េខាងត្បូង ប្តឹងទៅ FIFA ករណីរើសអើងជាតិសាសន៍
សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង (KFA) បានដាក់ពាក្យបណ្ដឹងទៅសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បន្ទាប់ពីកីឡាករ Hwang Hee-chan របស់ក្រុម Wolves ទទួលរងការរើសអើងជាតិសាសន៍។

ខ្សែប្រយុទ្ធកូរ៉េខាងត្បូងកីឡាករ Hwang Hee-chan ត្រូវបានរាយការណ៍បានទទួលនូវការរើសអើងជាតិសាសន៍អំឡុងពេលប្រកួតមិត្តភាពជាមួយក្លិបអុីតាលី Como 1907 នៅទីក្រុង Marbella ប្រទេសអេស្ប៉ាញ។
ក្លិប Como 1907 បានកត់សំគាល់ដោយគ្មានការរើសអើងជាតិសាសន៍ទេ។ វាគ្រាន់តែជាប្រតិកម្មរបស់កីឡាករ Wolves មួយចំនួនបានឃើញឧបទ្ទវហេតុនេះផ្ទុះឡើង ប៉ុន្តែយ៉ាងមិញក្រុម Wolves និងកីឡាករ Hwang ទទូចថា វាជារឿងរើសអើងជាតិសាសន៍ ហើយកំពុងធ្វើការជាមួយសមាគមបាល់ទាត់អង់គ្លេស ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ពួកគេជាផ្លូវការ និងត្រូវបញ្ជូនរឿងនេះទៅសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) និងសហព័ន្ធបាល់ទាត់អុីតាលី។

ប៉ុន្ដែស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប ធ្លាប់បានអះអាងថា ខ្លួនមិនមានអំណាចស៊ើបអង្កេតទេ ព្រោះវាមិនមែនជាការប្រកួតរបស់ក្នុង UEFA។ ក្រោយការលើឡើងបែបនេះ សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូងបានសម្រេចបញ្ចូនរឿងនេះទៅសហព័ន្ធបាល់ទាត់ពិភពលោក។
សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូងបានសរសេរលិខិតផ្ញើទៅសហព័ន្ធបាល់ទាត់ពិភពលោក ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីអាកប្បកិរិយារើសអើងជាតិសាសន៍ដែលបានកើតឡើងលើកីឡាករ Hwang Hee-chan ក្នុងអំឡុងពេលការប្រកួតត្រៀមបើករដូវកាលនាពេលថ្មីៗនេះ។

ក្លិប Wolves បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពាក់កណ្តាលវគ្គទី២ ដោយខ្សែប្រយុទ្ធ Daniel Podence របស់ Wolves ត្រូវបានបណ្តេញចេញទីលាន បន្ទាប់ពីវាយកីឡាកររបស់ក្លិប Como 1907 ក្រោយមានការរើសរើងលើមិត្តរួមក្រុម Hwang Hee-chan។
គ្រូបង្វឹក Gary O’Neil បានសួទៅរ Hwang ថា តើគាត់ចង់បោះបង់ការប្រកួតនេះ ឬអត់ បន្ទាប់ពីរឿងនេះកើតឡើង ប៉ុន្តែកីឡាករវ័យ២៨ឆ្នាំរូបនេះបានបដិសេធ។
កីឡាករ Hwang បានបង្ហោះនៅលើ Instagram ថា ៖«ការរើសអើងជាតិសាសន៍គឺមិនអាចអត់ឱនបានក្នុងកីឡា និងគ្រប់ទិដ្ឋភាពនៃជីវិត។ បន្ទាប់ពីកើតហេតុ បុគ្គលិក គ្រូបង្វឹក និងមិត្តរួមក្រុមរបស់ខ្ញុំបានប្រាប់ខ្ញុំភ្លាមៗថា ពួកគេនឹងចាកចេញពីទីលានជាមួយខ្ញុំ ប្រសិនបើចាំបាច់»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


