ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លោក នេត្រ ភក្ត្រា បានស្នើក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ដាក់បញ្ចូលនូវសារប្រយុទ្ធប្រឆាំងគ្រឿងញៀនវិនាទីដំបូងនៃចម្រៀង ឬវីដេអូ ដើម្បីឱ្យអ្នកទស្សនាជៀសឱ្យផុតពីការប្រើប្រាស់គ្រឿងញៀន។

លោក ស្នើបែបនេះ នៅក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងជាមួយក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រាគ្រុប ស្ដីពីកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នារសៀលថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកក្កដា នេះ។
លោក នេត្រ ភក្ត្រា សង្កត់ធ្ងន់ដូច្នេះ ៖« ជាមួយនឹងផលិតផលផលិតកម្ម ជាចម្រៀងក្ដី ជាខារ៉ាអូខេក្ដី ឬក៏ជាចម្រៀងក្ដី ខ្ញុំស្នើសុំឱ្យខាងក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រាអាចដាក់សារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅលើឃ្លីបវីដេអូរបស់ខ្លួន មុននឹងបង្ហោះផ្សាយដើម្បីឱ្យអ្នកមើលរបស់ខ្លួនហ្នឹង គឺបាន ទន្ទឹមនឹងស្ដាប់ចម្រៀងពីរោះ មើលសិល្បករ សិល្បការិនីរបស់យើងដ៏ស្អាតនៅក្នុងការបញ្ចេញនូវទេពកោសល្យក៏គាត់អាចទទួលបាននូវការអប់រំ រម្លឹកជាប្រចាំអំពីការជៀសវាង ជៀសផុតឱ្យឆ្ងាយពីគ្រឿងញៀន»។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ស្នើទៅកាន់សិល្បករ សិល្បការិនី នៃផលិតកម្មហ្កាឡាក់ស៊ីណាវ៉ាត្រា ចូលរួមផ្សព្វផ្សាយសារអប់រំស្ដីពីផលប៉ះពាល់នៃគ្រឿងញៀនទៅកាន់អ្នកគាំទ្ររបស់ខ្លួនឱ្យបានជាប់ជាប្រចាំ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានដាក់ក្ដីរំពឹងទុកថា ផលិតកម្មហ្កាឡាក់ស៊ីណាវ៉ាត្រា នឹងចូលរួមផលិតជាបទចម្រៀង និងផលិតជាវីដេអូអប់រំស្ដីពីមហន្តរាយបណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន ដើម្បីចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍។

បន្ទាប់ពីដាក់ក្ដីសង្ឈឹមបែបនេះ លោករដ្ឋមន្ត្រី ក៏បានអះអាងប្រាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្មហ្កាឡាក់ស៊ីណាវ៉ាត្រា ថា លោកបានត្រៀមខ្លួនរួចស្រេច ក្នុងការទទួលយកឃ្លីបវីដេអូដែលអប់រំពីបញ្ហាគ្រឿងញៀនរបស់ផលិតកម្ម រួចហើយបញ្ជាទៅកាន់ស្ថានីយទូរទស្សន៍ក្នុងស្រុក និងវិទ្យុ បណ្ដាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយផ្សាយដោយមិនគិតថ្លៃ៕
ដោយ៖ ង៉ិល ណារ៉ាត់





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


