ជីវិតកម្សាន្ដ
ម៉ា ដូណា លើកជាចម្ងល់រឿងអាជ្ញាធរហាម You Tubers បរទេសល្បីៗមិនឲ្យថតវីដេអូនៅប្រាសាទអង្គរវត្ត
បន្ទាប់មានការបង្ហោះវែកញែកនៅលើបណ្តាញសង្គមពាក់ព័ន្ធរឿងរ៉ាវដែលអាជ្ញាធរហាម You Tubers បរទេសល្បីៗមិនឲ្យថតវីដេអូផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏អស្ចារ្យនៅប្រាសាទអង្គរវត្ត នាទឹកដីខេត្តសៀមរាបនោះ ស្រាប់តែតារាសម្តែងលោក ម៉ា ដូណា បានចេញមុខលើកជាចម្ងល់ជុំវិញរឿងនេះ។

ជាក់ស្តែង នៅលើគណនីហ្វេសប៊ុកមានឈ្មោះ Lay Chhat បានបង្ហោះខ្លឹមសារភ្ជាប់វីដេអូមួយដោយលើកឡើងដូច្នេះថា ម្ចាស់ផ្ទះមានសមត្ថភាពគ្រប់គ្រាន់ក្នុងកាផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកទៅកាន់ពិភពលោកដែរ ឬទេ? សូម្បីតែ You Tubers បរទេសល្បីៗក៏ត្រូវបានម្ចាស់ផ្ទះហាមប្រាមមិនឲ្យថតវីដេអូផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏សំខាន់មួយនេះដែរ។
ស្របពេលឃើញមានការបង្ហោះចែករំលែកបែបនេះ តារាកំប្លែង និងសម្តែងលោក ម៉ា ដូណា បានបញ្ចេញមតិដោយលើកជាចម្ងល់ថា “គេមកជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ហើយគេមិនមែនមកថតស្រាតទេ ហេតុអ្វីហាមមិនឲ្យថត សូមឲ្យអាជ្ញាធរអាចជួយបកស្រាយបានទេ ព្រោះមូលហេតុអ្វី ពិតជាចង់ដឹងមែន ដោយក្តីគោរពពីខ្ញុំ ម៉ា ដូណា” ឱសៀមរាបខ្ញុំអើយ“។

ដោយឡែក ក៏មានការលើកឡើងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ទៀតទៅកាន់លោក ម៉ា ដូណា ដែរថា «មានចាំអត់កាលមុនវៀតណាមកាត់តរូបនៅទីនោះឡើងវ៉ល់ ខ្មែរយើងបន្ទោសអាជ្ញាធរអប្សរាថាមិនមើល មិនហាម? គេហាម គឺដើម្បីទប់ស្កាត់ទង្វើជនអាក្រក់បែបនេះហើយបង។ ហើយតាមដែលខ្ញុំដឹងគឺគេហាមតែ Camera 360, 180, Camera ដែលមានបំពាក់ម៉ៃស្រូបសម្លេង និង Camera ធំៗប្រភេទផលិតភាពយន្តថតផ្សព្វផ្សាយពាណិជ្ជកម្ម ឬមាតិការផ្សេងៗទេ» ។
ប្រភពបាននិយាយទៀតថា «បើថតធម្មតាតាមទូរស័ព្ទហើយស្លៀកពាក់សមរម្យធម្មតាដូចជាគេមិនហាមទេ។ រឿងការថតស្រាតដូចបងនិយាយក៏ធ្លាប់មានព័ត៌មានខាងអាជ្ញាធរអប្សរាចាប់បានភ្ញៀវថតកន្លងមកជាហូរហែរមកដែរតើបង។ បងនៅខ្មែរដែរតើ បើខាងអាជ្ញាធរអប្សរាគាត់ធ្វើទង្វើមិនគប្បីបងគួរតែបញ្ចេញមតិធម្មតាក្នុងន័យស្ថាបនាបាន តែខ្ញុំមិនមែនជាមន្រ្តីអាជ្ញាធរអប្សរាទេតែនេះគឺជាការយល់ឃើញរបស់ខ្ញុំ»៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


