ព័ត៌មានអន្ដរជាតិ
Honda ប្រកាសបិទ និងបឈ្ឈប់ផលិតកម្មរោងចក្រ២ផ្សេងគ្នានៅចិន
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបិទរោងចក្រមួយកន្លែង និងបញ្ឈប់ផលិតកម្មរថយន្តរបស់រោងចក្រមួយផ្សេងទៀត នៅក្នុងប្រទេសចិន ដោយនឹងពង្រឹងការផលិតរថយន្តអគ្គិសនីវិញ ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗពីក្រុមហ៊ុនចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន បាននិយាយប្រាប់រ៉យទ័រថា ក្រុមហ៊ុន Honda នឹងបិទរោងចក្រដែលដំណើរការក្រោមការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តរដ្ឋចិន Guangzhou Automobile Group (GAC Group) នៅខែតុលាខាងមុខ។
អ្នកនាំពាក្យដដែលបានឱ្យដឹងថា រោងចក្រដែលបិទនោះ បានបើកដំណើរការកាលពី២ទសវត្សរ៍មុន ដោយផលិតរថយន្ត Accord ដែលជាប្រភេទរថយន្ត Sedan ក្នុងសមត្ថភាពផលិតប្រចាំឆ្នាំប្រមាណ ៥០ ០០០ គ្រឿង។
ជាមួយគ្នានោះ Honda នឹងបញ្ឈប់ផលិតកម្មរថយន្តនៅរោងចក្រមួយទៀត ដែលដំណើរការក្រោមការបណ្ដាក់ទុនជាមួយក្រុមហ៊ុនរដ្ឋចិន Dongfeng Motor Corporation ចាប់ពីខែវិច្ឆិកាទៅ។ បើតាមអ្នកនាំពាក្យដដែល រោងចក្រនេះមានសមត្ថភាពផលិតកម្មរថយន្តប្រមាណ ២៤០ ០០០ គ្រឿង/ឆ្នាំ។

អ្នកនាំពាក្យបន្តថា Honda បានប្រឈមមុខនឹងលក្ខខណ្ឌដ៏លំបាកនៅក្នុងប្រទេសចិន ដែលជាទីផ្សារលក់រថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ជាមួយនឹងការបិទរោងចក្រនេះ សមត្ថភាពផលិតរបស់ក្រុមហ៊ុនក្នុងស្រុកចិន នឹងធ្លាក់ចុះពី១,៤៩ លានគ្រឿង មកត្រឹម ១,២ លានគ្រឿង/ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ Honda បានដាក់ផែនការឱ្យសម្រេចបាននូវផលិតកម្ម ១,៤៤ គ្រឿង/ឆ្នាំ នៅពេលបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីចំនួន២ ដែលជាការបណ្ដាក់ទុន ជាមួយក្រុមហ៊ុន GAC និងក្រុមហ៊ុន Dongfeng នៅចុងឆ្នាំនេះ។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនផ្សេងៗដូចជា Honda និង Nissan ជាដើមនោះ ធ្លាក់កាន់កាប់ចំណែកទីផ្សារដ៏ធំនៅចិន ប៉ុន្តែការទំហំទីផ្សារបានធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកហក់ឡើង ជាមួយនឹងការលក់រថយន្តក្នុងតម្លៃថោកជាង៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


