សន្តិសុខសង្គម
ពលរដ្ឋរស់នៅក្នុងភូមិឬស្សី សំណូមពរអាជ្ញាធរពិនិត្យប្រព័ន្ធលូលើផ្លូវ២៩mc ខណៈទឹកច្រាលចេញមានក្លិនស្អុយ
ប្រជាពលរដ្ឋរស់នៅផ្លូវបេតុង២៩mc ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានការរអ៊ូរទាំពាក់ព័ន្ធនឹងប្រព័ន្ធលូដែលបានច្រាលទឹកស្អុយមកលើផ្លូវមានក្លិនមិនល្អធើ្វអោយប៉ះពាល់ដល់បរិស្ថាន និងការរស់នៅ។

លោក រតនា ជាប្រជាពលរដ្ឋរស់នៅតំបន់នោះបានសំណូមពរដល់អាជ្ញាធរជួយពន្លឿនពិនិត្យប្រព័ន្ធលូ ដែលមានទឹកស្អុយហូរចេញមកលេីផ្លូវជារៀងរាល់ថ្ងៃ ធ្វើអោយពួកគាត់ពិបាកដកដង្ហើម មានខ្យល់បក់មកម្តងៗ គឺក្លិនសាយភាយក្លិនស្អុយពិបាករស់នៅ។
បើតាមការបញ្ជាក់ពី លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបានប្រាប់ថា ផ្លូវនេះលោកចៅសង្កាត់ស្ទឹងមានជ័យទី២ បានស្តារប្រហែល២០០ម៉ែត្ររួចហេីយ នៅសល់តែបន្តិចបន្តួចតែប៉ុណ្ណោះ នឹងបន្តស្តារបង្ហេីយដើម្បីជួយសម្រួលពលរដ្ឋក្នុងមូលដ្ឋាន។

លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់អោយដឹងដែរថា ប្រព័ន្ធលូដែលអាជ្ញាធរកំពុងស្ដារនេះមានប្រវែង ៣៧៧ម៉ែត្រ ហើយលូនេះជាប្រពន្ធ័លូចាស់ ដែលអាជ្ញាធរកំពុងធើ្វការស្ដារដើម្បីបញ្ចៀសរាល់បញ្ហាកុំអោយមានទឹកជនលិច ដក់លើផ្លូវក្នុងរដូវវស្សានេះ។
លោកបានបន្តថា នៅឆ្នាំក្រោយអាជ្ញាធរ នឹងធើ្វការស្នើសុំផ្លាស់ប្ដូរប្រព័ន្ធលូចាស់នេះចេញម្តងទៀត ដោយសារប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់មានចំនួនច្រើនជាងមុន៕
អត្ថបទ៖ ម៉េង






-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


