Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនី​យ៍ គន់ គីម ផ្តាំផ្ញើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ត្រៀមកម្លាំង ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ឲ្យ​ទាន់ពេលវេលា

បានផុស

នៅ

នាយ​ឧ​ត្ត​ម​សេនី​យ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (​គ​.​ជ​.​គ​.​ម​) បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់​ថ្នាក់ ព្រមទាំង​អង្គការ​ជា​ដៃគូ​ទាំងអស់ ត្រៀម​សម្ភារៈ កម្លាំង​ជំនាញ និង​ធនធាន​បច្ចេកទេស ដើម្បី​ជួយ​ជនរងគ្រោះ ក្នុងករណី​មាន​គ្រោះមហន្តរាយ ដែល​កើតមាន​ជាយថាហេតុ ឲ្យ​បាន​ទាន់ពេលវេលា​។

ការ​លើក​ឡើង​របស់​នា​យ​ឧ​ត្ត​ម​សេនី​យ៍ គន់ គីម បាន​ធ្វើ​ឡើង​ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ លើ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ការងារ​សមាគម​អតីតយុទ្ធជន របស់​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​នោះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពង់ឆ្នាំង និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​បាន​បញ្ចូល​ទិន្នន័យ​គ្រោះមហន្តរាយ​ទៅ​ក្នុង​ប្រព័ន្ធ PRISM និង​បញ្ជូន​តាម​ប្រព័ន្ធ Tablet ទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ទាន់​ពេល​វេលា ព្រមទាំង​បាន​យកចិត្តទុកដាក់​ទាំង​ក​ម្លាំ​ង​កាយ​ចិត្ត សហការ​គ្នា​បាន​យ៉ាង​ល្អ និង​ឆ្លើយតប​ទាន់ពេលវេលា​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​រយៈពេល​កន្លងមក​ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ចលនា​តាម​មន្ទី​ស្ថាប័ន​ជុំវិញ​ខេត្ត ជួយ​សាង​សង់ផ្ទះ​ជូន​អតីតយុទ្ធជន​បាន​ចំនួន​៣៨​ខ្នង ក្នុងនោះ​លោក​ផ្ទាល់​បាន​ជួយ​៥​ខ្នង​។ ចំពោះ​អ្នក​អត់​ដី អត់​ផ្ទះ​១០០​គ្រួសារ លោក​បាន​ឲ្យ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ខិតខំ​ដោះស្រាយ​ចែក​ឡូត៍ ដើម្បី​ផ្តល់ជូន​ពួកគាត់​ទាំង​១០០​គ្រួសារ​ឱ្យបាន​ឆាប់ និង​ទាន់ពេលវេលា​។

ក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់​ថ្នាក់ ព្រមទាំង​អង្គការ​ជា​ដៃគូ​ត្រៀម​សម្ភារៈ ត្រៀមកម្លាំង​ជំនាញ និង​ត្រៀម​ធនធាន​បច្ចេកទេស ដើម្បី​ផ្ដល់​របាយការណ៍​បឋម ក្នុងករណី​មាន​គ្រោះមហន្តរាយ​កើតមាន​ជាយថាហេតុ គឺ​ត្រូវ​ដឹង និង​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ជាពិសេស​អាជ្ញាធរ​ក្នុង​ដែន​សមត្ថកិច្ច ត្រូវ​ចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ ជីវិត​មនុស្ស និង​ធ្វើការ​ឆ្លើយតប​ទៅតាម​សភាព​ជាក់ស្តែង និង​ទាន់ពេលវេលា​។

តាម​របាយ​ការ​ណ៍​របស់​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២០ ខេត្តកំពង់ឆ្នាំង​បាន​ជួប​នូវ​គ្រោះមហន្តរាយ​ចំនួន​២៩​លើក ក្នុងនោះ​រួមមាន គ្រោះ​រាំងស្ងួត​២​លើក ប៉ះពាល់​ស្រូវប្រាំង​ចំនួន​១,៨៤០​ហ​.​ត​, ខ្យល់ក​ន្ទ្រា​ក់​២៤​លើក និង​រន្ទះបាញ់​៥​លើក ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​។ ខេត្ត​បាន​ជួបប្រទះ​ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​ខូចខាត​ស្រូវ​ចំនួន​១,៧៩២ ហ​.​ត ខូចខាត​ផ្លូវជាតិ និង​ផ្លូវ​កៅស៊ូ​១,១៧០​ម៉ ផ្លូវ​ក្រាល​គ្រោះ​ក្រហម និង​ផ្លូវលំ ប្រវែង ៤៧,៩៤០​ម៉ និង​ខូចខាត ទំនប់ ប្រឡាយ ប្រវែង​៥,៣៧០​ម៉។

បើ​តាម​លោក ធន ធឿន សមាគម​អតីត​យុទ្ធជន​ខេត្ត បាន​ទទួល​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​របស់​សម្តេច​តេ​ជោ ផ្តល់ជូន​គ្រួសារ​នៃ​សព​សមាជិក​ស​.​អ​.​ក​ចំនួន​៨៨​សព សរុបថ​វិការ អស់ ៣៥២,០០០,០០០៛ សាងសង់​ផ្ទះ​ថ្មី​បាន​ចំនួន​៧​ខ្នង​សម្រាប់​ផ្តល់ជូន​អតីតយុទ្ធជន និង​ប្រគល់​ផ្ទះ​ជូន​សមាជិក​អតីត​យុទ្ធ​ចំនួន​១២​ខ្នង​។ អតីតយុទ្ធជន​រស់នៅ​លើដី​សម្បទាន​សង្គមកិច្ច សរុប​ចំនួន​២,០៨៨ ហិកតា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម