ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ អាជ្ញាធរ ត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់ នាពេលខាងមុខ
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ប្រទេសមួយចំនួនក្នុងតំបន់ បានរងឥទ្ធិពលព្យុះធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងមនុស្សរាប់រយនាក់បាត់បង់ជីវិត។ ព្យុះនេះដែរ ក៏បានជះឥទ្ធិពលមកកម្ពុជា តែមិនបានបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ ប៉ុន្តែបង្កឱ្យមានភ្លៀងធ្លាក់នៅតាមតំបន់មួយចំនួន។ បើទោះបីបច្ចុប្បន្នមិនទាន់រងការខូចខាតធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀង តែគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀលក្ខណៈរួចជាស្រេចក្នុងការទប់ទល់ជាមួយគ្រោះទឹកជំនន់ នាពេលខាងមុខ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានប្រាប់ «កម្ពុជាថ្មី» ថា តាមការព្យាកររបស់អ្នកជំនាញ នៅពេលខាងមុខអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស។ ស្របពេលជាមួយគ្នានេះ ទឹកទន្លេរមេគង្គកំពុងតែហក់ឡើង ដូច្នេះស្ថានភាពនៃការកើតមានជំនន់ទឹកភ្លៀងអាចនឹងមាននៅពេលខាងមុខ តែក្នុងទំហំមួយមិនធ្ងន់ធ្ងរនោះទេ។ ទោះជាយ៉ាងណា គណៈម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់វិធានការរួចជាស្រេច ទាំងការត្រៀមកម្លាំង មធ្យោបាយសម្ភារៈ ការតាមដាន និងការប្រកាស ឱ្យមានការប្រុងប្រយ័ត្ន គ្រប់កន្លែងទាំងអស់។
ចំពោះការត្រៀមនេះដែរ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រូបនេះ បានឱ្យដឹងថា បានត្រៀង ចំនួន ១៦កងកម្លាំង ដើម្បីដាក់ពង្រាយទូទាំងប្រទេស នៅគ្រប់តំបន់ទាំងអស់។ ក្រៅពីកងកម្លាំងរុករកសង្ក្រោះ ក៏មានកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតាមមូលដ្ឋាននីមួយៗ កងពល អង្គភាព នៅតាមខេត្ត-ស្រុក ដែលជាកម្លាំងអន្តរាគមន៍បឋម។ ក្នុងនោះដែរ កងកម្លាំងរុករកសង្គ្រោះ បានរៀបចំបំពាក់ និងហ្វឹកហ្វឺនរួចជាស្រេចនៅពេលមានហេតុការណ៍កើតឡើង។

បន្ថែមពីនេះ ក្រុមជំនាញក៏បានធ្វើការតាមដានដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ទៅលើស្ថានភាពវិវត្តន៍នៃអាកាសធាតុ ក៏ដូចជាការងារជលសាស្រ្ត ដើម្បីអាចព្យាករ និងជូនដំណឹងទាន់ពេលវេលាដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ឱ្យបាន ត្រៀមលក្ខណៈបង្ការទុកជាមុន។ ទន្ទឹមនេះ អាជ្ញាធរបានធ្វើការតាមដាន និងជូនដំណឹងជាបន្តបន្ទាប់ និងបានណែនាំវិធានការដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ទល់ ឆ្លើយតប និងអន្តរាគមន៍នៅពេលមានទឹកជំនន់កើតឡើង ក្នុងនោះក៏បានរៀបចំទីទួលសុវត្ថិភាពដើម្បីជម្លៀសពលរដ្ឋ និងមធ្យបាយសម្ភារៈរួចរាល់ផងដែរ។
អ្នកនាំពាក្យដដែលរូបនេះ បានបញ្ជាក់ទៀតថា ការត្រៀមម្រុងរបស់ជាតិ គឺមានជាប្រចាំ ដូចជា ស្បៀង គ្រឿងសម្ភារៈ គ្រឿងឧបភោគ និងបរិភោគ ដោយបានរៀបចំថវិការបស់រាជរដ្ឋាភិបាលក្នុងការអន្តរាគមន៍ ដើម្បីឆ្លើយតបបន្ទាន់។ និយាយជារួម មកដល់ពេលនេះ រាជរដ្ឋភិបាល និងក្រុមជំនាញបានត្រៀមរួចរាល់អស់ហើយ ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗនាពេលខាងមុខ។

សូមជម្រាបដែរថា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា នេះ រាជរដ្ឋាភិបាលបានចេញបទបញ្ជា ឱ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ អភិបាលនៃគណៈអភិបាលរាជធានីខេត្ត-ខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ប់ះពាល់នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ជាពិសេស យកចិត្តទុកដាក់ទៅលើការជួសង្គ្រោះដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់៕
អត្ថបទ៖ គេន ម៉ាលិះ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


