Connect with us

ព័ត៌មានជាតិ

ត្រឹម​១​ខែ​ខេត្តបន្ទាយមានជ័យ ​ទទួល​ពលករ​ខ្មែរ​មកពី​ថៃ​ជិត​១​ម៉ឺន​នាក់​ និង​ឆ្លង​កូ​វីដ​៤៨​នាក់​

បានផុស

នៅ

​ក្នុង​រយៈពេល​១​ខែ​នេះ​ ខេត្តប​ន្ទាយមានជ័យ​ ទទួល​បាន​ពលករ​ខ្មែរ​ឆ្លងដែន​មកពី​ប្រទេស​ថៃ​ប្រមាណ​ជិត​១​ម៉ឺន​នាក់ ​ក្នុង​នោះ​មាន​ពលករ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​ជិត​៥០​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១​មករា​នេះ​ថា ចាប់តាំងពី​ថ្ងៃទី​២០​ ខែធ្នូ​ ឆ្នាំ​២០២០ ​រហូតមកដល់​ថ្ងៃទី​២០​ ខែមករា ​ឆ្នាំ​២០២១​នេះ​ ខេត្តបន្ទាយមានជ័យ​ ទទួលបាន​ពលករ​ខ្មែរ​មកពី​ថៃ​ចំនួន​៨៧៣៥​នាក់ ​ស្រី​៣៨១៧​នាក់​ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣៧៧៣​នាក់ ​ស្រី​១៧៦៤​នាក់ ​ក្នុង​នោះ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​សរុប​៤៨​នាក់ ​ស្រី​៣៦​នាក់ ​និង​អ្នកជា​សះស្បើយ​ចំនួន​១២​នាក់​ ស្រី​១០​នាក់​ និង​កំពុង​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ខេត្ត​ចំនួន​៣៦​នាក់​ ស្រី​២៦​នាក់​។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ​ជា​មួយគ្នានេះដែរ ​យើង​បាន​ប​ញ្ជូន​ចេញ​ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ចំនួន​១០២៣​នាក់ ​ស្រី​៤០៩​នាក់​ និង​អ្នក​បាន​បញ្ចប់​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ចំនួន​៣៥១៨​នាក់ ​ស្រី​១៤៧៨​នាក់​។​

​លោក លី សារី ​អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​ បាន​មានប្រសាសន៍ថា ​ពលករ​ដែល​ត្រូវ​ប​ញ្ជូន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​នោះ​ បន្ទាប់ពី​ពួកគេ​បានធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ចំនួន​១៤​ថ្ងៃ​ និង​បាន​ធ្វើ​តេស្ត​លើក​ទី​១​និង​ទី​២​ ដោយ​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​រួចមក​។ លោក​បាន​បន្តថា​ រដ្ឋ​បាន​ខេត្ត​បាន​ចេញ​លិខិត​បញ្ជាក់​សុខ​ភាព​ថា​ មិន​មាន​ជំងឺ​កូ​វីដ​១៩​ដល់​ពលករ​ ដែល​បា​នប​ញ្ជូន​ចេញ​ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ ផងដែរ​ ដើម្បី​ឲ្យ​អាជ្ញា​ធរខេត្ត ​ដែល​ទទួល​ពលករ​បន្ត​ងាយស្រួល ​ក្នុងការ​ចាត់ចែង​និង​គ្រប់គ្រង​ឲ្យ​បាន​ល្អ​សំដៅ​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ចូល​ទៅ​ក្នុង​សហគមន៍​។​

​គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២១ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៤៥៣​នាក់ ក្នុង​នោះ​ពលករ​ខ្មែរ​មកពី​ថៃ​ចំនួន​៨១​និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣៩៦​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ចំនួន ៥៧​នាក់​ ក្នុង​នោះ​ពលករ​ខ្មែរ​ចំនួន​៤៩​នាក់​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ពលករ ០៤ នាក់និង​អ្នក​ដំណើរ​ពីក្រៅ ០១ នាក់ ឆ្លង​កូវីដ ១៩

​ ​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម