កាត់ទោស​អតីត​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​២១​នាក់​ ពីបទ រួមគំនិត​ក្បត់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កាត់ទោស​អតីត​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​២១​នាក់​ ពីបទ រួមគំនិត​ក្បត់​

Published

on

​អតីត​សមាជិក​ នៃអតីតគណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​២១​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំ​ពេញ នា​ព្រឹក​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០២១នេះ ដើម្បី​បើកសវនាការ​កាត់ទោស ។​

តុលាការ​បាន​ផ្ដើម​ចោទប្រកាន់​ក្រុមមនុស្ស​ទាំង​២១​នាក់​ពីបទ « រួមគំនិត​ក្បត់ » បទ « ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ » បទ « ញុះញង់​កុំឱ្យយោធិន​ស្ដាប់​ប​ង្គាប់ » តាម​មាត្រា ៤៥៣ មាត្រា ៤៩៤ មាត្រា ៤៩៥ និង​មាត្រា ៤៧១ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ។​

អង្គ​សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ចៅក្រម រស់ ពិសិដ្ឋ ជា​ចៅក្រម​ជំនុំ​ជំ​រះ​ និងលោក សេង ហៀ​ង ជា​តំណាង​អយ្យការ ។ តាម​ការគ្រោងទុក តុលាការ​និង​ប្រើ​ពេលវេលា​ពេញ​មួយថ្ងៃ ​ដើម្បី​ដំណើរការ​សវនាការ​នេះ ។​

សូមបញ្ជាក់ថា ក្រុម​ជនជាប់ចោទ​ទាំង​២១​នាក់ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០២០ នៅក្នុង​យុទ្ធនា​ការបង្ក្រាប​ចលនា​បះបោរ​ញុះញង់​មួយ​ដឹកនាំ​ដោយ​លោក​ សម រ​ង្ស៊ី៕

អត្ថបទ ៖ មករា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services