Connect with us

ព័ត៌មានជាតិ

មន្ដ្រី​នគរបាលទាំង​អស់ ត្រូវ​បម្រើ​ពលរដ្ឋ ដោយវិជ្ជាជីវៈ​និងសុជីវធម៌

បានផុស

នៅ

​​លោ​ក ស សុខា ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ​បាន​ផ្តាំផ្ញើ​ដល់​សិស្ស​នគរបាល​ជយលាភី​ក្នុង​វគ្គ​ទាំងអស់​ ត្រូវ​យក​ចំណេះ​ដឹង​ជំនាញ​ ដែល​បាន​ពី​ការ​ហ្វឹកហាត់​សិក្សា​រៀន​សូត្រ​កន្លងមក​ដោយ​​វិជ្ជាជីវៈ​សមជា​មន្ត្រី​នគរបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ថ្លែង​បែបនេះ នៅ​ខ​ណៈដែល​លោក​បាន​ចូលរួម​ជា​គណៈ​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល​ជំនា​ន់ទី​១៤​ ចំនួន​២៣៨​នាក់​ នៅ​ឯ​សាលា​នគរបាល​ភូមិភាគ​៥​ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មករា​ ឆ្នាំ​២០២១​។

​លោ​ក ស ​សុខា​ បន្ត​ការ​លើកឡើងថា ក្រោយ​បញ្ចប់​កម្មសិក្សា​ហើយ​ត្រូវ​បាន​ចូល​បំពេញការងារ​នៅ​តាម​អង្គភាព​ឬ​មូលដ្ឋាន​កម្លាំង​នគរបាល​ក្នុង​ក្របខ័ណ្ឌ​ថ្មី​ទាំងអស់​ ត្រូវ​ប្រតិបត្តិ​តាម​តួនាទី​ភារកិច្ច​ឲ្យ​បាន​ម៉ឺងម៉ាត់ ​ដែល​រដ្ឋាភិបាល​ប្រគល់​ជូន​ជៀសវាង​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​អាង​បក្សពួក​ខុស​ពី​តួនាទី​ស្នូល​ជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ​បម្រើ​សង្គមជាតិ​។​ លោក​បន្ត​ថា សិស្ស​នគរបាល​ជំនាន់​ថ្មី​ទាំងអស់​ ត្រូវ​អនុវត្ត​ការងារ​ដោយ​ផ្អែកលើ​ផែនការ​យុទ្ធសាស្ត្រ​តាម​បទបញ្ញត្តិ​កម្មវិធី​កំណែទម្រង់​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​ទាំង​៦​ចំណុច​របស់ខ្លួន ​គឺ​វិន័យ​គុណភាព​ក្រមសីលធម៌​វិជ្ជាជីវៈ​ការទទួលខុសត្រូវ​កា​រ​ប្តេជ្ញាចិត្ត​និង​នវានុវត្តន៍​។

​លោក​បន្តថា​ តាមរយៈ​ការ​បណ្តុះ​ធនធានមនុស្ស​នាពេលនេះ​ នឹង​ទាំង​ពេល​កន្លងទៅ​បាន​ប្រែក្លាយ​ស​ង្គ​ម​ជាតិ​យើង​ពី​បាត​ដៃទទេ​ម​កមានអ្វីៗ​គ្រប់យ៉ាង​ ហើយក៏​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​របស់​ប្រទេស​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ផង​ដែរ ​ខ​ណៈ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ខិតខំ​បង្កើត​ឲ្យ​មាន​អគារ​សាកលវិទ្យាល័យ​ជាច្រើន​ជា​ថ្នាល​បណ្តុះ​ធនធានមនុស្ស​ ប្រកបដោយ​គុណភាព​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម