ព័ត៌មានជាតិ
រកឃើញនគរបាលការពារតាមព្រំដែនគោក ៩នាក់ វិជ្ជមានកូវីដ ក្នុងចំណោម២៨០នាក់
ជាលទ្ធផលនៃការធ្វើតេស្តយកសំណាករកមេរោគកូវីដ១៩ លើនគរបាលការពារព្រំដែនគោកចំនួនពីរវរៈនៅក្រុងប៉ោយប៉ែត មាននគរបាលចំនួន៩នាក់ វិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនទៅព្យាបាល។
ការចុះធ្វើតេស្តរកមេរោគកូវីដ១៩នេះ ធ្វើឡើងក្រោមការដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស តំណាងឱ្យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានក្រុមការងារនៃការិយាល័យនគរបាលសុខាភិបាលចុះទៅ តាមបញ្ជាការដ្ឋានវរៈនគរបាលការពារព្រំដែនគោកចំនួន០២ គឺវរៈ៨៩១ និង៩១១ នៅបន្ទាត់ព្រំដែនកម្ពុជាថៃ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ លើកងកម្លាំងចំនួន២៨០នាក់ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២១។



ជាលទ្ធផលនៃការធ្វើតេស្តយកសំណាកនេះ បានរកឃើញមន្ត្រីនគរបាលមកពីវរៈ៨៩១ក្នុងចំណោមកម្លាំង១៦៤នាក់ មានវិជ្ជមានជំងឺកូវីដ០៨នាក់ និងវរៈ៩១១ ក្នុងចំណោម១១៦នាក់ មានវិជ្ជមានចំនួន០១នាក់ សរុបទាំង០៩នាក់ បច្ចុប្បន្នពួកគេត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាល។


លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានជំរុញឲ្យកម្លាំងនគរបាលតាមព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព និងបន្តអនុវត្តតាមគោលការរបស់ក្រសួងសុខាភិបាលឲ្យបានល្អ គឺកុំភ្លេច ៣កុំ ៣ការពារ។ ចំពោះអ្នកប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយជាមួយកម្លាំងមាន វិជ្ជមានកូវីដ សូមប្រញាប់មកធ្វើតេស្តរកមេរោគ និងត្រូវនៅដាច់ដោយឡែកពីគេសិន ជៀសវាងមានការឆ្លងកាន់តែខ្លាំងជាងមុន។ សូមបញ្ជក់ថា ខេត្តបន្ទាយមានជ័យជាខេត្តមួយប្រឈមខ្លាំងនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយសារខេត្តនេះសម្បូរទៅដោយពលករឆ្លងកាត់ចេញចូលទៅប្រទេសថៃ ធ្វើឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រឈមខ្លាំងនៃការមានវិជ្ជមានកូវីដ១៩មិនខុសពីកងទ័ពអាវសឡើយ៕
អត្ថបទ៖ អពៅ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ



