Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ផ្ដល់អនុសាសន៍សំខាន់ៗ ៨ ចំណុច ក្នុងឱកាសខួបលើកទី ៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី ២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​នូវ​ការ​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៤ ចំណុច ក្នុង​ឱកាស​ខួប​លើក​ទី ៧៤ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា និង​ខួប​លើក​ទី ២១ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អញ្ជើញ​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី ៧៤ ទិវា​កុមារ​អន្តរជាតិ និង​ទិវា​កុមារ​កម្ពុជា ១ មិថុនា ក្រោម​ប្រធានបទ «​យើង​រួមគ្នា​ថែរក្សា​ការពារ និង​អភិវឌ្ឍន៍​កុមារ​គ្រប់រូប ក្រោម​ម្លប់​សន្តិភាព​ក្នុង​យុគសម័យ​ឌីជីថល» និង​ខួប​លើក​ទី ២២ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា ក្រោម​ប្រធានបទ «យុត្តិធម៌​សង្គម​សម្រាប់​គ្រប់គ្នា ដើម្បី​បញ្ចប់​ពលកម្ម​កុមារ» ដែល​ពិធី​បាន​រៀបចំ​ឡើង​នៅ​សាល​មហោស្រព នៃ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ១ ខែ​មិថុនា ឆ្នាំ ២០២៣។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​អង្គ​ពិធី ដោយ​ក្ដី​នឹករលឹក និង​ការ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​បាន​អនុវត្ត​យ៉ាង​ពេញលេញ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ និង​ឧត្ដម​ប្រយោជន៍​របស់​កុមារ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​កុមារ ក្រុម​គ្រួសារ និង​សហគមន៍ ទទួល​បាន​នូវ​គុណភាព គុណ​តម្លៃ និង​គុណធម៌ នៃ​ការ​រស់នៅ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ សមភាព និង​សុវត្ថិភាព​ស្របតាម​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​នីតិរដ្ឋ ព្រម​ទាំង​ចូលរួម​យ៉ាងសកម្ម​ស្មើភាព​គ្នា​ក្នុង​តម្លាភាព​សង្គម ព្រមទាំង​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​គ្រប់​វិស័យ និង​គ្រប់​កម្រិត។ ក្នុង​ន័យ​នេះ យើង​មាន​បេសកកម្ម​រួមគ្នា​មួយ​គឺ​ការចូលរួម​ពី​គ្រប់​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ គ្រួសារ សហគមន៍ រួម​ទាំង​កុមារ ដើម្បី​ធ្វើ​ឲ្យ​ការ​អនុវត្ត​ច្បាប់ ផែនការ​យុទ្ធសាស្ត្រ​ជាតិ គោលនយោបាយ បទដ្ឋាន គតិយុត្តិ និង​កម្មវិធី​នានា សម្រេច​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ព្រមទាំង​បន្ត​យកចិត្តទុកដាក់​លើក​កម្ពស់​ការ​អនុវត្ត​អនុសញ្ញា ស្ដីពី​សិទ្ធិ​កុមារ និង​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ។

ដើម្បី​ចាត់វិធានការ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​និរន្តរភាព​ចំពោះ​ការ​អភិវឌ្ឍ​សិទ្ធិ​កុមារ ក៏ដូចជា​សារាចរ​លេខ ០៦ សរ ចុះ​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០២២ ស្ដីពី​ការ​អនុវត្ត​អនុសាសន៍​របស់​គណៈកម្មាធិការ​សិទ្ធិ​កុមារ នៃ​អង្គការ​សហប្រជាជាតិ ក្នុងនាម រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ផ្ដល់​នូវ​អនុសាសន៍​មួយ​ចំនួន ដូចតទៅ ៖

១. ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ត្រូវ​បន្ត​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល លើ​ការអនុវត្ត អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ ដោយ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ និង​ពង្រឹង​ការ​អនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​កុមារ​ប្រកប​ដោយ​ប្រសិទ្ធភាព ជាពិសេស​គោល​នយោបាយ​ជាតិ​ស្ដីពី​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ ឆ្នាំ ២០១៩-២០២៩ រួម​ទាំង​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ជំរុញ​ការ​អនុម័ត​ច្បាប់​ស្ដីពី​កិច្ច​ការពារ​កុមារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

២. ក្រសួង ស្ថាប័ន គ្រប់​ភាគី​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច មាតាបិតា អាណាព្យាបាល និង​សហគមន៍ ត្រូវ​សហការ​ស្វែងរក​ដំណោះស្រាយ បង្កើត​យុទ្ធសាស្ត្រ​ផ្លាស់ប្ដូរ​ឥរិយាបថ​សង្គម​តាមរយៈ​ការ​អប់រំ ទូន្មាន​ប្រៀនប្រដៅ​បែប​វិជ្ជមាន​ចំពោះ​កុមារ និង​ត្រូវ​រួមគ្នា​បង្ការ ការពារ និង​អន្តរាគមន៍​អំពើ​ហិង្សា​លើ​កុមារ​គ្រប់​រូបភាព​ឲ្យ​បាន​សមស្រប ទាន់​ពេលវេលា ជាពិសេស​ពង្រឹង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ ដើម្បី​សម្រេច​បាន តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​ផែនការ​សកម្មភាព​របស់​អាស៊ាន​ស្ដីពី​អំពើ​ហិង្សា​លើ​កុមារ។

៣. ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល ត្រូវ​យកចិត្តទុកដាក់​បង្កើន​នូវ​ការ​ចូលរួម​របស់​កុមារ និង​យុវជន​ឲ្យ​បាន​គ្រប់​កម្រិត ជាពិសេស​រាល់ពេល​រៀបចំ​ច្បាប់ គោលនយោបាយ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​ពាក់ព័ន្ធ​ដល់​ការ​រស់រាន​មាន​ជីវិត តម្រូវការ បញ្ហា​ប្រឈម និង​ការ​ព្រួយបារម្ភ​របស់​ពួកគាត់។

៤. ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល ត្រូវ​ចូលរួម​ចាត់​វិធានការ​ការពារ​កុមារ​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​យុវជន​និង​កុមារ មាតាបិតា​និង​អ្នក​ថែទាំ​កុមារ រួមទាំង​កម្លាំង​សេវា​សង្គម​អំពី​សុវត្ថិភាព កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ ឲ្យ​យល់ដឹង​ពី​ទម្រង់​ហានិភ័យ​នៃ​ប្រព័ន្ធ​អន​ឡាញ ចេះ​កំណត់​មុខងារ​សុវត្ថិភាព​និង​ឯកជន​ភាព ព្រមទាំង​វិធី​រាយការណ៍ និង​ការប្រើប្រាស់​ថ្នាល​កម្មវិធី​ប្រកបដោយ​សុវត្ថិភាព។

៥.ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​អនុវត្ត​អនុសញ្ញា​ស្នូល នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ដើម្បី​លុប​បំបាត់​គ្រប់​ទម្រង់ នៃ​ពលកម្ម​កុមារ រួមមាន​ការ​លើក​កម្ពស់​ការ​យល់ដឹង ការ​បណ្ដុះបណ្ដាល ការ​ផ្សព្វផ្សាយ និង​ពង្រឹង​វិធានការ​អធិការកិច្ច​ក្នុង​ការ​ដកហូត​កុមារ​ពី​ទម្រង់​ពលកម្ម។

ជា​ចុងក្រោយ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំ​យក​ថវិកា​របស់ សម្ដេច​តេ​ជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៧៣.១៦០.០០ រៀល ឧបត្ថម្ភ​កម្មវិធី រួមមាន ៖

១. កុមារា កុមារី សិស្ស និស្សិត ចំនួន ២.៣៥៣ នាក់ ក្នុង​ម្នាក់ៗ ថវិកា ២ ម៉ឺន​រៀល។​

២. លោកគ្រូ អ្នកគ្រូ បុគ្គលិក​ថែទាំ​កុមារ ចំនួន ៣០២ នាក់ ក្នុង​ម្នាក់ៗ ថវិកា ៥ ម៉ឺន​រៀល។​

៣. ឧបត្ថម្ភ​ក្រុម​សិល្បៈ ១ លាន​រៀល។

៤. គណៈកម្មការ​រៀបចំ​កម្មវិធី ១០ លាន​រៀល៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម