Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ ធ្វើអង្គការក្រៅរដ្ឋាភិបាល ដើម្បីបំផ្លាញរដ្ឋាភិបាល គឺមិនគួរឲ្យមានឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន បានព្រមានទៅកាន់អង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងនយោបាយទុច្ចរិត ថា សម្ដេចអាចនឹងរំលាយអង្គការទាំងនោះចោល ប្រសិនបើធ្វើអង្គការក្រៅរដ្ឋាភិបាល សម្រាប់តែបំផ្លាញរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការនី ក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «កុំថា មុនបោះឆ្នោតមានការកៀប សង្កត់ អត់កៀបសង្កត់ទេ ប៉ុន្តែ អ្នកឯងលេងនយោបាយទុច្ចរិត បើធ្វើអង្គការក្រៅរដ្ឋាភិបាល បំផ្លាញរដ្ឋាភិបាល គឺអត់ទេ »។

ទន្ទឹមនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាសតម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាលទាំងអស់ត្រូវរាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ហើយការងារនេះ សម្ដេចបានពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចហើយ ដោយនឹងកំណត់ក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្ដីពីអង្គការក្រៅរដ្ឋាភិបាល។ សម្ដេចតេជោ បញ្ជាក់ថា៖ «របាយការណ៍ហិរញ្ញវត្ថុត្រូវតែធ្វើ អង្គការក្រៅរដ្ឋាភិបាលណាខ្លះទទួលលុយពីណាខ្លះ ហើយបើមិនធ្វើទេ ប៉ុន្មានខែត្រូវរំលាយចោលអង្គការនោះតែម្តង»។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានផ្តាំទៅថ្នាក់ដឹកនាំរបស់អង្គការក្រៅរដ្ឋាភិបាលដែលជាជនជាតិខ្មែរ កុំទទួលលុយបរទេស ហើយមកបំផ្លាញខ្មែរ ដែលសម្ដេចបាក្រើនរលឹកថា «កុំឱនក្បាលស៉ីលុយបរទេសហើយសម្លាប់ខ្មែរ»៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម