ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន៖ បក្សប្រជាជនបន្តស្ថិតក្នុងជម្រើសពលរដ្ឋសម្រាប់ការបោះឆ្នោត
ក្នុងនាមជាប្រធានគណបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា គណបក្សប្រជាជនកម្ពុជា នឹងនៅតែជាជម្រើសដ៏ល្អរបស់ប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី០៧ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជន កាលពីឆ្នាំ២០២២ កន្លងទៅ ហើយសម្ដេចសង្ឃឹមយ៉ាងមុតមាំថា៖ «នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ លេខរៀងទី១៨ សញ្ញាទេវតាបាចផ្កា ហៅថា គណបក្សប្រជាជន ស្ថិតនៅក្នុងជម្រើសរបស់ប្រជាពលរដ្ឋ»។
សម្ដេចតេជោ ក៏សង្ឃឹមដែរថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នឹងអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយសម្ដេចបានណែនាំកុំជឿតាមការឃោសនាទុច្ចរិករបស់ក្រុមប្រឆាំង ដែលហាមមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល ដោយហេតុថា មិនមានគណបក្សភ្លើងទៀន។
ត្រង់ចំណុចនេះ សម្ដេចតេជោ បានបញ្ជាក់ ករណីចាំបាច់ណាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប អាចនឹងស្នើមករាជរដ្ឋាភិបាល ដើម្បីចាត់វិធានការចំពោះអ្នករារាំងដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។
ទន្ទឹមនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងរក្សាបរិយាកាសនយោបាយអព្យាក្រឹត្យសម្រាប់ការបោះឆ្នោតមួយ ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ ហើយធានាថាដំណើរការបោះឆ្នោតត្រូវតែប្រព្រឹត្តទៅដោយមិនមានអំពើហឹង្សា ប្រជាធិបតេយ្យ យុត្តិធម៌ ក៏ដូចជាការគោរពសិទ្ធិជ្រើសរើសរបស់ប្រជាពលរដ្ឋ ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


