ព័ត៌មានជាតិ
កសិករចិញ្ចឹមត្រីក្រាញ់សំបូរទីផ្សារលក់ចេញ តម្លៃក៏បានខ្ពស់
កសិករចិញ្ចឹមត្រីក្រាញ់ លោក ឆន ឈី នៅក្នុងភូមិតដំណាក់ខ្ទាស់ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាបបានប្រាប់ថា ពូជត្រីក្រាញ់ដែលចិញ្ចឹមក្នុងស្រះរបស់លោក កាលដាក់ចិញ្ចឹមដំបូងគឺមានចំនួន ១.៥០០ គីឡូក្រាម បើគិតជាចំនួនគឺ ១៤០.០០០ក្បាល លើទំហំផ្ទៃដី ៦០ម៉ែត្រ គុណ ១០០ម៉ែត្រ។

ចំណែកចំណីដែលដាក់ជាប្រចាំថ្ងៃ គឺចកសូឡា និងចំណីផលិតដោយខ្លួនឯង ហើយរយៈពេលដាក់ចិញ្ចឹម គឺមានចំនួន៥ខែហើយ បើគិតមកដល់ពេលនេះ។
លោក ឆន ឈី បានបន្ថែមថា គ្រួសាររបស់គាត់ចាប់ផ្តើមប្រមូលផលត្រីបណ្តើរៗហើយ ដែលត្រីចំនួន ៥ ក្បាល ស្មើនឹង ១គីឡូក្រាម ឯតម្លៃវិញ ក្នុង១គីឡូក្រាម ១មុឺនរៀល។
លោកបានបញ្ជាក់ថា ការចិញ្ចឹមត្រីក្រាញ់ គឺមិនខ្វះទីផ្សារលក់ចេញនោះទេ ព្រោះកន្លងមក មានម្ចាស់ភោជនីយដ្ឋានធំៗ មួយចំនួនទាក់ទងទិញ តែលោកមិនសូវចាប់អារម្មណ៍រឿងលក់ចេញទេ ដោយសារមានគោលបំណងបង្កាត់ពូជសម្រាប់ចិញ្ចឹមឱ្យបានចំនួន ៦០ តោន ដើម្បីលក់ចេញឆ្នាំក្រោយជាប្រចាំថ្ងៃ។

បើតាម លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឲ្យដឹងថា សម្រាប់ភូមិសាស្ត្រឃុំសំបួរ ស្រុកក្រឡាញ់ គឺមានការលើកកម្ពស់ចំពោះវិស័យវារីវប្បកម្មដូចជាការចិញ្ចឹមត្រីក្រាញ់ ត្រីឆ្ពឺន ត្រីប្រា និងត្រីអណ្តែងជាលក្ខណៈគ្រួសារ។
ក្នុងនោះរដ្ឋបាលស្រុក បានផ្តល់ការគាំទ្រតាមរយៈគម្រោងអភិវឌ្ឍន៍ដូចជាគម្រោងលើកកម្ពស់ជីវភាពប្រជាជនប្រជាជនក្រីក្រ និងគម្រោងរបស់មន្ទីរ អង្គភាព អង្គការដៃគូ ដូចជាការផ្ដល់ការគាំទ្រក្នុងការបង្រៀនពីបច្ចេកទេសចិញ្ចឹម ខ្សែសង្វាក់ផលិតកម្ម ព្រមទាំងបានធ្វើការផ្សព្វផ្សាយតាមរយៈផេកហ្វេសបុករបស់រដ្ឋបាលស្រុក-ឃុំ និងផេកផ្សេងៗទៀត ដើម្បីជួយស្វែងរកទីផ្សារជញនពួកគាត់។
លោកអភិបាលស្រុក បានបញ្ចាក់ថា មុខរបរក្នុងវិស័យនេះដែរ គឺវានឹងអាចជួយដល់បងប្អូនប្រជាពលរដ្ឋយើងមានជីវភាពធូរធារ កាត់បន្ថយការចំណាកស្រុក កាត់បន្ថយការប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ គ្រួសារបានរស់នៅជុំគ្នាប្រកបដោយសុភមង្គល កូនៗទទួលបានការអប់រំពេញលក្ខណៈ សេដ្ឋកិច្ចក្នុងតំបន់មានការរីកចម្រើនជាលំដាប់ផងដែរ។

ជាមួយគ្នានោះ លោកក៏បានសំណូមពរ សុំឱ្យមានការចូលរួមទាំងអស់គ្នាទាំងវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល (ក្រុមកសិករ សហគមន៍ សមាគម) រួមគ្នា ដើម្បីធ្វើអោយសេដ្ឋកិច្ចមូលដ្ឋានមានលក្ខណៈល្អប្រសើរ។
ជាពិសេសក៏សូមឲ្យបងប្អូនប្រជាកសិករងាកមកចាប់អារម្មណ៍ចំពោះការអនុវត្តកសិកម្មចម្រុះ ការដាំដុះកំដរឆ្នាំង(សួនបន្លែ) ចិញ្ចឹមសត្វលក្ខណៈគ្រួសារ មានស្រះចិញ្ចឹមត្រី ព្រោះវាកាត់បន្ថយការចំណាយជាប្រចាំថ្ងៃ បង្កើនច្រាក់ចំណូល និងសូមចូលរួមថែរក្សាការពារព្រៃលិចទឹក ត្រពាំង បឹងបួរ អូរ ប្រឡាយ និងជៀសវាងការនេសាទខុសច្បាប់គ្រប់រដូវទៀតផង៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


