​​​ក្រសួង​ពីរ រៀបចំ​បណ្ដុះបណ្ដាល​ជំនាញមន្ត្រី​រាជការ និង​ថ្នាក់​ដឹកនាំ​ធុរកិច្ច​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​​​ក្រសួង​ពីរ រៀបចំ​បណ្ដុះបណ្ដាល​ជំនាញមន្ត្រី​រាជការ និង​ថ្នាក់​ដឹកនាំ​ធុរកិច្ច​

បានផុស

នៅ

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សហការ​ជា​មួយ​សាកល​វិទ្យា​ល័យ​អាមេរិក​កាំង​ភ្នំពេញ (AUPP) សហគ្រិនខ្មែរ (Khmer Enterprise) និងមជ្ឈមណ្ឌល Stanford សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ (Stan​ford Center for Professional Development) នឹងរៀបចំ​កម្មវិធី​បណ្តុះបណ្តាលស្ដីពី “ភាពជាអ្នកដឹកនាំសម័យ​ឌីជីថលនិងការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា” ដើម្បីអភិវឌ្ឍន៍​ជំនាញ​សំខាន់ៗស្របតាមការប្រែប្រួល នៃ​បច្ចេក​វិទ្យាឌីជីថល សម្រាប់មន្ត្រីរាជការ និងថ្នាក់ដឹកនាំមកពី​វិស័យ​ឯកជន​ចំនួន ១០០ នាក់។
 
មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ឱ្យ​ដឹង​ថា កិច្ច​សហការ​បណ្ដុះបណ្ដាល​នេះ គឺ​បន្ទាប់​ពី​ទទួល​បាន​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ។
 
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា កម្មវិធី​បណ្ដុះបណ្ដាល​នេះ នឹងសិក្សាតាម​ប្រព័ន្ធ​អនឡាញ ដោយប្រើកម្មវិធីសិក្សារបស់ “មជ្ឈមណ្ឌល Stanford សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ” នៃសា​កល​វិទ្យាល័យ ស្ទែនហ្វដ (Stanford University) ដែលជាសាកលវិទ្យាល័យឈានមុខលំដាប់ទី២ លើសកលលោក។
 
អ្នកចូលរួមនឹងសិក្សាពីកត្តាគន្លឹះជំរុញការផ្លាស់ប្តូរឌីជីថល ជំនាញចាំបាច់ និងយុទ្ធសាស្ត្រដ៏មាន​ប្រសិទ្ធិភាព​សម្រាប់អនុវត្តការងារ និងគ្រប់គ្រងនៅក្នុងអង្គភាពប្រកបដោយភាពច្នៃប្រឌិត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services