ពលករ​ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​សមត្ថកិច្ច​កំពុង​ស្វែងរក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលករ​ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​សមត្ថកិច្ច​កំពុង​ស្វែងរក

Published

on

បន្ទាយមានជ័យ ៖ ពលករ​ម្នាក់​លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​មង្គល​បូរី​កាលពី​ព្រលប់​ថ្ងៃ ២២ ខែមករា ឆ្នាំ​២០២១ ទើប​វិល​មកពី​ស្រុក​ថៃ​សមត្ថកិច្ច​កំពុង​ស្វែងរក​។

លោក​រ័ត្ន ​ដា​ស៊ី​ណង់​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ពលករ​ដែល​លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​មង្គល​បូរី​នោះ​មាន ឈ្មោះ ខា រិ​ន អាយុ ២៣​ឆ្នាំ លេខ​ទូរស័ព្ទ ០៦៧ ២៥០ ៩៦៤ នៅ​ភូមិ​អូរ​សឿ ឃុំ​សឿ ស្រុក​មង្គល​បូរី បន្ទាយមានជ័យ​។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ ២០២១​នេះ​ថា ពលករ​រូប​នោះ បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​មកដល់​ប្រទេស​កម្ពុជា​ហើយ​អាជ្ញាធរ​ខេត្ត​បាន​បញ្ជូន​ឲ្យ​ចូល​មក​ក្នុង​មណ្ឌល​ច​ត្តា​ឡីស័ក​វិទ្យាល័យ​មង្គល​បូរី​បាន​ចំនួន​ជា​១​យប់​​មក​ហើយ​ដោយ​ពុំ​មាន​សញ្ញា​បង្ហាញថា ​ជាប់​ពាក់ព័ន្ធ​និង​ជំងឺ​កូ​វីដ១៩​នោះ​ទេ​។

លោក​លី​ សារី ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀត​ថា ​ស្រាប់តែ​ចូល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​នេះ​ពលករ​ឈ្មោះ ខា រិ​ន បាន​រត់គេច ដោយ​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​ទៀត​ឡើយ​ មូលហេតុ​ខ្លាច​ម្ចាស់បំណុល​មក​ទារ រឿង​បំណុល ដែល​ជំពាក់​គេ ហើយ​មិនអាច​មានលទ្ធភាព​សង​ម្ចាស់បំណុល​វិញ​។ លោក​លី ​សារី ​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​មក​ទល់​ពេល​នេះ​ ក្រុម​អាជ្ញាធរ និង​សមត្ថកិច្ច​កំពុង​ស្វែង​រកតែ​មិនទាន់​រក​បុរស​ម្នាក់​ឃើញ​នៅឡើយ​ទេ អាជ្ញាធរ​បាន​ទៅដល់​ផ្ទះ​របស់​គេ​ហើយ តែ​មិនឃើញ​ន​ណា​ម្នាក់​នោះទេ ហើយ​ឥលូវ​នេះ​អាជ្ញាធរ​កំពុង​ស្វែងរក​គាត់​នៅ​តាម​ផ្ទះ​សាច់ញាតិ​របស់គេ។

លោក​លី ​សារី ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា អាជ្ញាធរ​ខេត្ត​មិនទាន់​បាន​ធ្វើ​តេស្ត​រក​មេ​រោគ​កូ​វីដ​១៩​លើក​ទី​២ និង​៣ នៅឡើយ ដោយ​មិន​ដឹង​ថា គាត់​មាន​វិជ្ជា​មាន​មេរោគ​កូ​វីដ​១៩ បន្ទាប់ពី​បានធ្វើ​តេស្ត​លើក​ទី​១ អវិជ្ជា​មាន​រួចមក។

លោក​ថា នៅ​ពេល​ដែល​រក​ឃើញ​បុរស​ដែល​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ពេលណា​មួយ​នោះ​អាជ្ញាធរខេត្ត នឹង​មិន​ដាក់​ពិន័យ​ណាមួយ​អំពី​ការ​ល្មើស​ទៅ​និង​វិធាន​ច​ត្តា​ឡី​ស័ក​នោះ​ឡើយ គាត់​ជា​ជនរងគ្រោះ​ដែល​មាន​បន្ទុក​លំបាក​ជំពាក់​លុយ​គេ​ពេលនេះ បើ​យើង​ព្រមាន​ដាក់​ពិន័យ​ទៀត មិន​សម​នោះ​ទេ ហើយ​អាជ្ញាធរ​ខេត្ត ក៏​ពុំ​ទាន់​អនុវត្ត​គោល​ការ​តឹងរ៉ឹង​ផង​ដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ42 mins ago

កាន់​តែ​ធ្ងន់​​ធ្ងរ! មនុស្ស​​ស្លាប់​​៣៨​​នាក់​​នៅ​​​មីយ៉ាន់ម៉ា​​ម្សិល​មិញ​

ព័ត៌មានអន្ដរជាតិ53 mins ago

អាមេរិក នឹងមាន​វ៉ាក់សាំង​​​កូវិដ​-​១៩គ្រប់គ្រាន់​ ដល់​មនុស្ស​ពេញ​វ័យ​ទាំង​អស់​ត្រឹម​ដាច់​​ខែ​ឧសភា

ព័ត៌មានជាតិ8 hours ago

សម្តេចតេជោ ចេញវិធានការ២បន្ទាន់ចំពោះខេត្តព្រះសីហនុដែលកំពុងកើនឡើងអ្នកវិជ្ជមានកូវីដ-១៩

ព័ត៌មានជាតិ8 hours ago

អ្នកវិជ្ជមាន​កូវីដ១៩មួយគ្រួសារ ក្នុង​បុរី​ ប៉េង ហួត ភូមិ​ក្តី​តាកុយ សង្កាត់វាលស្បូវ ត្រូវ​ក្រុម​គ្រូពេទ្យ​ចុះ​យក​ទៅព្យាបាល

ព័ត៌មានជាតិ8 hours ago

Update !!! ទីតាំង​ប្រឈម​នឹង​កូវីដ១៩ នៅក្នុង​បុរីប៉េងហួត កើន​ដល់​៦ទីតាំង​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services