កម្ពុជា-វៀត​ណាម​មានចំណងមិត្តភាព កាន់តែល្អប្រសើរ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជា-វៀត​ណាម​មានចំណងមិត្តភាព កាន់តែល្អប្រសើរ​

Published

on

មហាសន្និបាតអ្នកតំណាងទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៥/មករាដល់ថ្ងៃទី២/កុម្ភៈនៅរដ្ឋធានីហាណូយវៀតណាម។ នេះជាព្រឹត្តិការណ៍នយោបាយដែលមានសារសំខាន់បំផុតសម្រាប់ប្រជាជនវៀតណាមហើយរួមគ្នាពិនិត្យឡើងវិញនូវសមិទ្ធិផល ដែលវៀតណាមសម្រេចបានលើគ្រប់វិស័យពីនយោបាយ សេដ្ឋកិច្ច សន្តិសុខ ការពារជាតិ ទំនាក់ទំនងការបរទេសដល់វប្បធម៌-សង្គមនិងការអប់រំ។ មហាសន្និបាតសំគាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់វៀតណាម ដើម្បីសំរេចគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសឧស្សាហកម្ម ទំនើបភាវូបនីយកម្មក្នុងឱកាសខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣កុម្ភៈ/ ២០៣០) ។

បក្សកុម្មុយនិស្តវៀតណាម ទង់ជាតិនៃការរំដោះប្រទេសជាតិ  និងជាកត្តាសំរេចរាល់ជ័យជំនះនៃបដិវត្តវៀតណាម

បើកទំព័រប្រវត្តិសាស្រ្តដ៏វីរភាពរបស់ជាតិ, ប្រជាជនវៀតណាមមានមោទនភាពចំពោះសមិទ្ធផលដ៏ធំធេងនៃបដិវត្ត​វៀតណាម ដែលភ្ជាប់ទងនឹងការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។  ភាពជាក់ស្តែងនិងរស់រវើកនៃបដិវត្ត​វៀត​ណាមក្នុងរយៈពេល៩០ឆ្នាំកន្លងមក បានបង្ហាញថាការដឹកនាំត្រឹមត្រូវនិងភ្លឺស្វាងរបស់បក្សកុម្មុយ​និស្តវៀត​ណាមគឺជាកត្តាឈានមុខ ដែលកំណត់រាល់ជ័យជំនះរបស់បដិវត្តវៀតណាម បានបង្កើតស្នាដៃដ៍អស្ចារ្យជាច្រើនក្នុងការរំដោះវៀត​ណាមពីសង្គ្រាមឈ្លានពានពីរ។ វៀតណាមពីប្រទេសទាសភាព,ក្រីក្រ,អន្ថយ,ហែកហួរដោយសង្គ្រាមបានក្លាយជាប្រទេសដែលមាន ចំណូលមធ្យម, ប្រជាជនរបស់ខ្លួនរស់នៅប្រកបដោយវិបុលភាព និងមានសុភមង្គលដោយបានបំពេញតួនាទី និងជំហររបស់ខ្លួននៅក្នុងតំបន់និងអន្តរជាតិ។

តាមរយៈដំណើរការដឹកនាំបដិវត្តបក្សកុម្មុយនិស្តវៀតណាមក៏ត្រូវបានបង្កើតឡើងនិងមានភាពចាស់ទុំដែលសក្ដិសមនឹងតួនាទី និងបេសកកម្មដឹកនាំបដិវត្តនិងការជឿទុកចិត្តនិងការរំពឹងទុករបស់ប្រជាជនវៀតណាម។ ការពិតនោះបញ្ជាក់ពី​សច្ចធម៌មួយ៖នៅវៀតណាមមិនមានកម្លាំងនយោបាយណាក្រៅពីបក្សកុម្មុយនិស្តវៀតណាមដែលមានភាពក្លាហានគ្រប់គ្រាន់,ភាពវៃឆ្លាត,បទពិសោធន៍កិត្យានុភាពនិងសមត្ថភាពដឹកនាំប្រទេស។ ឆ្លងកាត់រាល់ការលំបាកនិងឧបសគ្គនានានាំបុព្វហេតុបដិវត្តវៀតណាមពីជ័យជំនះមួយដល់ជ័យជំនះមួយ។ ហើយនៅក្នុងដំណើរការនេះដែរបក្សកុម្មុយ​និស្តវៀត​ណាម​បានប្រមូលនិងទាញយកមេរៀនដ៏មានតម្លៃជាច្រើនដោយបង្កើតប្រពៃណីដ៏រុងរឿង។ វាជាប្រពៃណីនៃភាពស្មោះត្រង់គ្មានកំណត់ចំពោះផលប្រយោជន៍របស់ប្រទេសជាតិ និងវណ្ណៈគោលដៅខ្ជាប់ខ្ជួនឧត្តមគតិឯករាជ្យជាតិ ដែលផ្សារភ្ជាប់ជាមួយសង្គមនិយមដោយឈរលើមូលដ្ឋានម៉ាក្ស- លេនីននិយមនិងសតិអារម្មណ៍ហូជីមិញ។វាជាប្រពៃណីនៃការថែរក្សាឯករាជ្យភាព,ស្វ័យភាព,គ្រប់មធ្យោបាយ។ចាប់យកអនុវត្តនិងច្នៃប្រឌិតម៉ាក្សលេនីននិយមសំដៅទៅលើបទពិសោធអន្តរជាតិដើម្បីកំណត់ផ្លូវត្រូវនិងរៀបចំការអនុវត្តការងារបដិវត្តប្រកបដោយប្រសិទ្ធភាព។ វាជាប្រពៃណីនៃការស្និទ្ធស្នាលរវាងបក្ស និងប្រជាជនជានិច្ចកាលយកការបំរើប្រជាជនជាបុព្វហេតុនៃជីវិតនិងគោលដៅនៃការតស៊ូ។ វាជាប្រពៃណីនៃសាមគ្គីភាពឯកភាព,មានវិន័យដ៏តឹងរឹងដោយឈរលើគោលការណ៍នៃការធ្វើមជ្ឈការប្រជ​ធិបតេយ្យ,​ស្វ័យ​តិះទៀន,តិះទៀន និងស្រឡាញ់រាប់អានចំពោះសមមិត្ត។ វាជាប្រពៃណីនៃសាមគ្គីភាពអន្តរជាតិស្មោះត្រង់និងបរិសុទ្ធដោយផ្អែកលើគោលការណ៍និងគោលដៅដ៏ខ្ពង់ខ្ពស់។

ទំនាក់ទំនងជិតស្និទ្ធ និងគួរឱ្យទុកចិត្តរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សប្រជាជនកម្ពុជាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលរួមចំណែកដល់ការជំរុញទំនាក់ទំនងទ្វេភាគី និងជាកត្តាបង្កើតកម្លាំងចលកររបស់ប្រទេសទាំងពីរក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ។

ទោះបី ជាប្រទេសពហុបក្សចាប់តាំងពីការចាប់ផ្តើម (២៨ មិថុនា ១៩៥១) គណបក្សប្រជាជនកម្ពុជាបានអះអាងតួនាទីកាន់តែសំខាន់របស់ខ្លួន ជាមួយនឹងរាល់ជ័យជំនះនៃបដិវត្តកម្ពុជា។ ក្លាយជាគណបក្សនយោបាយតែមួយគត់ដែលមានសមត្ថភាពដឹកនាំប្រជាជនកម្ពុជាប្រយុទ្ធដើម្បីឯករាជ្យជាតិកសាងនិងអភិវឌ្ឍប្រទេសកម្ពុជា ដូចសព្វថ្ងៃនេះ។ ក្នុងចំណោមគណបក្សនយោបាយនានានៅជុំវិញពិភពលោកគណបក្សប្រជាជនកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងស៊ីជម្រៅជាមួយបក្សកុម្មុយនិស្តវៀតណាម។

បក្សកុម្មុយនិស្តវៀតណាមបានក្លាយជាដៃគូសំខាន់មួយរបស់គណបក្សប្រជាជនកម្ពុជា។ បណ្តាញទំនាក់ទំនងរបស់បក្សត្រូវបានពង្រឹងនិងជំរុញឥតឈប់ឈរតាមរយៈយន្តការសហប្រតិបត្តិការ ដែលក្លាយជាគោលការណ៍ណែនាំសម្រាប់សកម្មភាពសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំង ២ ក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋាភិបាលមូលដ្ឋានជាពិសេសបណ្តាខេត្តជាប់ព្រំដែន។ ដូច្នោះហើយទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងពង្រីកព្រមទាំង លើកកម្ពស់ក្នុងស្មារតីយោគយល់គ្នា គោរពឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីនៃប្រទេសទាំងពីរនិងរួមគ្នាឈ្នះៗ។

ទំនាក់ទំនងពិសេសរវាងគណបក្សកាន់អំណាចទាំងពីរប្រទេសទាំងពីរត្រូវបានបង្កើតឡើង ដោយការលះបង់ពលិកម្មជាច្រើនជំនាន់របស់កម្មាភិបាល, បក្ខជននិងអ្នកជំនាញការ (កងទ័ពស្ម័គ្រចិត្តវៀតណាម) ដែលបានលះបង់ដោយក្លាហានពី៤២ឆ្នាំមុន បានជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម (៧ មករា ១៩៧៩) ការពាររដ្ឋាភិបាលបដិវត្តវ័យក្មេងនិងតួនាទីគ្រប់គ្រងរបស់បក្ស។ ដោយចងចាំពីប្រវត្តិសាស្រ្តនាពេលកន្លងមកដើម្បីដឹងថានៅក្នុងពេលដ៏លំបាក​ណាក៏ដោយ រដ្ឋទាំងពីរតែងតែប្រកាន់ជំហររួមគ្នាជួយគ្នាទៅវិញទៅមកពីនោះមានជំនឿមុតមាំ ក្នុងការបន្តសហការយ៉ាង​ជិតស្និទ្ធប្រយុទ្ធការពាររាល់ការឃុបឃិតធ្វើឱ្យអន្តរាយដល់ទំនាក់ទំនងនៃបក្សទាំងពីរ, រដ្ឋាភិបាលទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកប្រកបដោយជោគជ័យនូវបុព្វហេតុនៃការកសាងនិងអភិវឌ្ឍន៍ជាតិនៃប្រទេស និងប្រជាជនទាំងពីរ។យើងកាន់តែជឿជាក់លើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោហ៊ុនសែននឹងបន្តនាំប្រទេសកម្ពុជាជំនះរាល់ការលំបាកការប្រឈម និងទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើនធំជាងនេះទៅទៀត។

បន្តមាគ៌ាផ្លាស់ថ្មីប្រកបដោយភាពស៊ីជម្រៅ និងទូលំទូលាយដោយមានគោលនយោបាយពហុភាគីនីយកម្មធ្វើពិពិធកម្ម​​និងទំនាក់ទំនងពិសេសកាន់តែស៊ីជម្រៅជាមួយប្រទេសជិតខាងប្រពៃណី។ ជាមួយនឹងការត្រៀមបម្រុងយ៉ាងប្រុងប្រយ័ត្ន​​​ក្រុមអ្នកដឹកនាំ ត្រូវបានបណ្តុះបណ្តាលតាមរយៈមុខតំណែងផ្សេងៗគ្នាជាច្រើន។ ដោយស្មារតីប្រជាធិបតេយ្យ ការច្នៃប្រឌិតនិងផ្លាស់ថ្មីមហាសន្និបាត XIII នៃបក្សកុម្មុយនិស្តវៀតណាម ប្រាកដជានឹងទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនដោយឯកភាពបណ្តាបញ្ហាសំខាន់ៗជាច្រើន ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សមានសម្បទាទាំងគុណធម៌,ទេពកោសល្យនិងបេះដូងគ្រប់គ្រាន់អាចបន្តអភិវឌ្ឍប្រទេសវៀតណាម និងក្លាយជាដៃគូដែលមានការទទួលខុសត្រូវនៅក្នុងតំបន់និងពិភពលោក។ ជាពិសេសគោលនយោបាយ​ការបរទេសខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនីស្តវៀតណាម តែងតែយកចិត្តទុកដាក់និងធ្វើអស់ពីសមត្ថភាពដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជិតខាងល្អមិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ​។ ​ប្រទេសវៀតណាមដែលមាននិរន្តរភាពយូរអង្វែងជាមួយនឹងកម្ពុជា រួមបន្តរីកចម្រើនដល់កំរិតពស់ថ្មីដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

អត្ថបទ៖ សហការី

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ9 mins ago

មន្ទីរពេទ្យ​រុស្សី ចាក់អង្រែ របេង ពេញអ្នក​ជំងឺ​អស់ យក​មណ្ឌល​ចត្តាឡីស័កព្យាបាលអ្នក​ឆ្លង​កូវីដ ១៩

ព័ត៌មានអន្ដរជាតិ11 mins ago

ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដលើស ២៥ម៉ឺននាក់

ព័ត៌មានជាតិ10 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ11 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ11 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services