ព័ត៌មានជាតិ
ក្រសួងសាធារណការ ផ្តល់ថវិកាចំនួន ៨០០ លានរៀល ដល់មន្ទីពេទ្យចំនួន២
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបរិច្ចាគថវិកាចំនួន ៨០០ លានរៀល ដែលទទួលបានពីកម្មវិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី២១ ខែមិថុនានេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេច បង្វែរថវិកាចំណូលដែលប្រមូលបានពីការរៀបចំកម្មវិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ដើម្បីបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផាចំនួន ៤០០លានរៀល និងបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារជាតិចំនួន ៤០០លានរៀល។
ដោយឡែក ពាក់ព័ន្ធនឹងការសាងសង់មន្ទីរពេទ្យក្នុងស្រុកកោះធំ ខេត្តកណ្ដាលវិញ គឺ“មន្ទីរពេទ្យតេជោសែនកោះធំ” លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអះអាងថា ជាមន្ទីរពេទ្យទំនើបថ្មីមួយ មានទំហំសរុបស្មើនឹង ១២ ៥៤៤,៤ម៉ែត្រក្រឡា និងអាចទទួលអ្នកជំងឺបាន ១៥០គ្រែ។


លោកបន្តទៀតថា បច្ចុប្បន្នអគារមន្ទីរពេទ្យតេជោសែនកោះធំ បានសាងសង់រួចរាល់ហើយ ប៉ុន្តែ នៅរង់ចាំការបំពាក់គ្រឿងសម្ភារបរិក្ខាមន្ទីរពេទ្យសម្រាប់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។ ឆ្លៀតក្នុងឱកាសនោះ លោក ទេសរដ្ឋមន្ត្រី ក៏បានស្នើសុំការចូលរួមសម្របសម្រួលពីមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ ក្នុងការស្វែងរកវិជ្ជបណ្ឌិត គ្រូពេទ្យជំនាញ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដែលមានបំណងចង់បម្រើការងារនៅក្នុងមន្ទីរពេទ្យថ្មីនេះ អាចចូលរួម ដើម្បីបម្រើប្រជាពលរដ្ឋជាង ៣០០ពាន់នាក់ក្នុងស្រុកកោះធំ និងស្រុកផ្សេងៗទៀតជុំវិញស្រុកកោះធំផងដែរ។

សូមជម្រាបថា កាលពីឆ្នាំ២០២០ ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានបរិច្ចាគថវិកាជូនកម្មវិធីរាត្រីស្រមោលសរមូលនិធិគន្ធបុប្ផាចំនួនប្រមាណ ៨០០ លានរៀល ដែលបានមកពីការលក់លេខចុះបញ្ជីរថយន្ត “លេខ កម្ពុជា 5” និងក្នុងឆ្នាំ២០២១ ក្រសួងបានបរិច្ចាគថវិកាជូនមូលនិធិកាត់បន្ថយភាពក្រីក្រចំនួនប្រមាណ ៨០០លានរៀល មកពីការលក់លេខចុះបញ្ជីរថយន្ត “លេខ កម្ពុជា 2” សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


