ភរិយា​មន្ត្រី​ពន្ធនាគារ​ខេត្ត​បានទទួល​ប្រាក់ឧបត្ថម្ភ​របស់​សមា​គម​ហើយ ក្រោយ​មាន​អន្តរាគមន៍​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ភរិយា​មន្ត្រី​ពន្ធនាគារ​ខេត្ត​បានទទួល​ប្រាក់ឧបត្ថម្ភ​របស់​សមា​គម​ហើយ ក្រោយ​មាន​អន្តរាគមន៍​

បានផុស

នៅ

ករណី​មន្ត្រី​ពន្ធ​នាគារ​ខេត្តកំពង់ឆ្នាំង​ម្នាក់​ដែល​បានទទួល​មរណៈ​ភាពជា​ង៣ខែ​មិន​បានទទួល​ប្រាក់​ពី​​សមាគម​ បន្ទាប់ពី​មានការ​អន្តរាគមន៍​រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ​២០២១ នេះ​មន្ត្រី​ហិរញ្ញវត្ថុ​សាលាខេត្ត​កំពង់ឆ្នាំង​​បាន​បើកប្រាក់​ឧបត្ថម្ភ​របស់​សមាគម​ជូន​ភរិយា​មន្ត្រី​ពន្ធនាគារ​ខាងលើ​ហើយ។ ដោយឡែក​ក៏មាន​ឯកឧត្តម និង​លោកជំទាវ​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំយក​ថវិកា​ជា​អំណោយ​មួយចំនួនទៀត​ឧបត្ថម្ភ​ដោយផ្ទាល់​ដល់​មូលដ្ឋា​ន​ជូន​គ្រួសារ​មន្ត្រី​ពន្ធនាគារ​ខាងលើ ដែល​កំពុង​ខ្វះខាត​ជីវភាព​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី វង្ស​ សុ​វណ្ណា​រី អាយុ​៦០ឆ្នាំ​ ជា​ភរិយា​លោក​វរសេនីយ៍ទោ ​ពេជ្រ​ សុខ ជា​មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​ដែលមាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​ពពូល​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃ​ទី២៥ ខែមករា​នេះ បាន​និយាយ​ឲ្យ​​ដឹងថា បន្ទាប់ពី​មានការ​ជួយ​ផ្សព្វផ្សាយ​របស់​​អ្នកសារព័ត៌មាន​ទាក់ទង​នឹង​ប្ដី​របស់​លោកស្រី​បានទទួល​មរណ​ភាព​ជាង​៣​ខែ​ហើយ ​មិនទាន់​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​សមាគម​នៅឡើយ​នោះ និង​បន្ទាប់ពី​មានការជួយ​អន្តរាគមន៍​ពី​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ម៉ោង១០និង៣០​នាទីព្រឹក​ថ្ងៃទី២៥ ខែមករា​នេះ​លោកស្រី​ត្រូវបាន​មន្ត្រី​ហិរញ្ញវត្ថុ​សាលាខេត្ត​កំពង់​ឆ្នាំង​ហៅ​ឲ្យ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​របស់​សមាគម​មន្ត្រីរាជការ ពន្ធនាគារ​រួចហើយចំនួន៤លាន​កន្លះ​សម្រាប់​ឧបត្ថម្ភ​បុណ្យសព​លោក​ ពេជ្រ​ សុខ ជា​ស្វាមី ។​

លោកស្រី​បានបញ្ជាក់​ទៀតថា ​ជាមួយគ្នានេះដែរ​នៅ​រសៀល​ថ្ងៃទី២៥ ខែមករា​នេះដែរ​ក្រុមការងារ​ឯកឧត្តម ឌី​វិជ្ជា និង​លោកជំទាវ​ហ៊ុន​ម៉ា​ណា ជា​មន្ត្រី​របស់​គណបក្សប្រជាជន​កម្ពុជា ក៏បាន​នាំយក​នូវ​អំណោយ​សប្បុរស​របស់​ឯក​ឧ​ត្ត​ម​និង​លោកជំទាវនូវ​ថវិកា​ចំនួន៥លាន​រៀល និង​ភេសជ្ជៈ​មួយចំនួន​ទៀត មក​ឧបត្ថម្ភ​ជូន​លោកស្រី​ដោយផ្ទាល់​នៅ​ដល់​គេហដ្ឋាន​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ ឆ្នាំង​ក្រុង​កំពង់ឆ្នាំង ។​

ពេល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​គោល​របប​សមាគម​ដល់​គ្រួសារ​សព​និង​ប្រាក់ឧបត្ថម្ភ​របស់​ឯក​ឧ​ត្ត​ម និង​លោកជំទាវ​ខាងលើនេះ លោកស្រី​ វង្ស វណ្ណា​រី និង​កូនចៅ​ក្នុង​ក្រុមគ្រួសារ​សូម​គោរព​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ឯកឧ​ត្ត​ម ឌី​វិជ្ជា និង​លោកជំទាវ ហ៊ុន​ម៉ា​ណា ឯក​ឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​យ៉ាង​ជ្រាលជ្រៅ ដោយ​សូម​គោរព​ជូនពរ​ឯកឧត្តម​និង​លោក ជំទាវ​សូម​ទទួលបាន​ជ័យជម្នះ​គ្រប់​ការងារ ភារកិច្ច ដែល​ប្រមុខ​រាជ​រដ្ឋាភិ​បាល​ប្រគល់ជូន និង​សូម​ទ​ទួលបាន​សេចក្ដី​សុខ គ្រប់ប្រការ គឺ​អាយុ ​វណ្ណៈ​ សុ​ខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទ​ ៖ ឈៀង ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ប្រមុខ​រដ្ឋាភិបាល​បញ្ជា​ ឲ្យ​មន្រ្តី​បំភ្លឺ រឿងហាម​ពលរដ្ឋ​សម្លាប់​សត្វពពែ​ទទួលទាន

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ឡាវ ឲ្យប្រារព្ធពិធីបុណ្យសពមែន តែអ្នករៀបចំ និងភ្ញៀវត្រូវអនុវត្តវិធានការទាំងនេះដាច់ខាត

ព័ត៌មានជាតិ២៩ នាទី មុន

ស.ស.យ.ក នឹងផ្សព្វផ្សាយវិធានការ ៣កុំ៣ការពារតាមទីវត្តអារាមទូទាំងប្រទេសក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ​

ព័ត៌មានជាតិ៤៤ នាទី មុន

ក្រសួងកសិកម្មបង្ហាញពីបច្ចេកទេសធ្វើស្រែបែបថ្មីទទួលបានទិន្នផលខ្ពស់​

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

អាមេរិក ព្រមព្រៀងកាត់បន្ថយកងកម្លាំងប្រយុទ្ធនៅ អ៊ីរ៉ាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services