Connect with us

ព័ត៌មានជាតិ

បច្ច័យ​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ប្រគេន​វត្ត​ឧ​ត្ត​ម​ត្រៃសិក្ខា​រាម ក្នុង​ខេត្តបាត់ដំបង​

បានផុស

នៅ

​កាល​ពីព្រឹក​ថ្ងៃ២៣ ខែមករា ឆ្នាំ២០២១​នេះ ឯកឧត្តម ឌី វី​ជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា បាន​ចាត់​ឲ្យ​ក្រុមការងារ​ដឹកនាំ​ដោយ​លោក ជិន ប៊ុនធឿន បាន​នាំ​យក​បច្ច័យ​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ចំនួន០១ម៉ឺន​ដុល្លារ ប្រគេន​វត្ត​ឧ​ត្ត​ម​ត្រៃសិក្ខា​រាម ហៅ​កំ​ប្រង់ ស្ថិតក្នុង​ឃុំ​កំ​ប្រង់ ស្រុក​កំរៀង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បច្ច័យ​ចំនួន ០១ ម៉ឺន​ដុល្លារ​នេះ ​ប្រគេន​ព្រះចៅអធិការ​វត្ត​ខាងលើ គឺ​ដើម្បី​ចូលរួមចំណែក​កសាង​សមិទ្ធផល​នានា​ ដែល​ស្ថិត​ក្នុង​បរិវេណ​វត្ត ហើយ​ទី​អារាម​នេះ ស្ថិតនៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដាច់ស្រយាល​ពី​ទីប្រជុំជន ក៏​ជាទី​អារាម​ថ្មី​ទើបតែ​កកើត​ធ្វើ​ឲ្យ​ពុំ​មាន​ការកសាង​អ្វី​ច្រើន​នោះទេ ។ ព្រះចៅអធិការ​មាន​សង្ឃដីកា សូម​ផលានិសង្ស ជូន​ទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ​អ្នកឧកញ៉ា និង​វិញ្ញាណក្ខន្ធ​ញាតិ​ការ​ទាំង​៧​សន្តាន​ ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ទទួលយក​មនុញ្ញផល និង​សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ​ជួបតែ​សេចក្តីសុខ​គ្រប់​ក្រុម​គ្រួសារ​។

​សូម​បញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០១៩​កន្លងទៅ ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ក៏បាន​ចូលរួមចំណែក​ក្នុង​ការ​កសាង​សមិទ្ធផល​ក្នុង​ទី​អារាម​នេះ​នូវ​បច្ច័យ​ចំនួន​៥០០០​ដុល្លារ ​ដើម្បី​ចូលរួម​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ផង​ដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម