Connect with us

ព័ត៌មានជាតិ

លោក គួច ចំរើន អះអាងថា ការបោះឆ្នោតនៅខេត្តព្រះសីហនុ បានប្រព្រឹត្តទៅដោយរលូនល្អ

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ នៅសាលាឡាយហ្វ អានឆុង នៃការិយាល័យលេខ ០២៩៨ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបោះឆ្នោតរួច លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានចុះពិនិត្យមើលនៅតាមការិយាល័យបោះឆ្នោតមួយចំនួន មានដូចជា៖ សាលាបឋមសិក្សា អនុវិទ្យាល័យជាំងស៊ូ បិតត្រាំងស្ថិតនៅឃុំបិតត្រាំងស្រុកព្រៃនប់, សាលាបឋមសិក្សាចំការកៅស៊ូ ស្ថិតនៅសង្កាត់លេខ១, សាលាបឋមសិក្សា វិទ្យាល័យឃ្លាំងលើ សង្កាត់លេខ ១ ក្រុងព្រះសីហនុ។

លោកអភិបាលខេត្តអះអាងថា ដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅខេត្តព្រះសីហនុ បានប្រព្រឹត្តទៅដោយរលូនល្អ ហើយសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ក៏មានសភាពល្អប្រសើរផងដែរ។

នៅខេត្តព្រះសីហនុ ការិយាល័យបោះឆ្នោតទាំងចំនួន ៣២៦ ដោយបានចាប់ផ្តើមបើកដំណើការព្រមៗគ្នា នៅម៉ោង ៧ព្រឹក នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ និងមានប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២២ សរុបចំនួន ១៤៩,៨០៧នាក់៕

អត្ថបទ៖ ភ្នាក់ងារខេត្តព្រះសីហនុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម