ព័ត៌មានជាតិ
ខេត្តសៀមរាប CPP ឈ្នះដាច់ស្ទើរ ១២ ក្រុង/ស្រុក
លទ្ធផលសំឡេងឆ្នោតបណ្តោះអាសន្ន សម្រាប់ខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ឈ្នះស្ទើរដាច់ ១២ក្រុង/ស្រុក ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិច អាចនឹងទទួលបានសំឡេងបន្តិចបន្តួចប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តីលោកបញ្ជាក់ទៀតថា នេះជាលទ្ធផលសំឡេងឆ្នោតបណ្តោះអាសន្ន ប៉ុណ្ណោះ ហើយនៅពេលដែលរាប់សន្លឹកឆ្នោតរួចនឹងផ្តល់ព័ត៌មានបន្ថែមទៀត។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត មានមន្ត្រីការិយាល័យបោះឆ្នោត សរុបចំនួន ៩១២៦នាក់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខេត្តសៀមរាប និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៦១៨៨៣៥នាក់ មានការិយាល័យបោះឆ្នោត ចំនួន ១៥២១ការិយាល័យ មានអ្នកសង្កេតការណ៍ជាតិ ,សមាគម និងអង្គការ សរុប ៦៦៧៨នាក់ ស្រីចំនួន ៥ពាន់១៤នាក់ និង មានគណបក្សនយោបាយឈរឈ្មោះចំនួន១៤ មានបេក្ខជនសរុប ១៦៨នាក់ ស្រី ៧១នាក់ និង កម្លាំងសន្តិសុខ មានចំនួនសរុប ៤ពាន់នាក់ ទាំងនគរបាល និង ប្រជាការពារ ។
លោកបានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលបានចាប់ដំណើរការពីម៉ោង៧,០០នាទី មកដល់ម៉ោង១៥,០០នាទី បានដំណើរការទៅដោយរលូន នៅតាមការិយាល័យនិមួយៗ ដែលមានប្រជាពលរដ្ឋទូទាំងខេត្ត បានអញ្ជើញមកចូលរួមធ្វើការបោះឆ្នោតស្មើ ៧៩,៧០ % មកដល់ពេលបញ្ចប់ការបោះឆ្នោតនៅតាមការិយាល័យទូទាំងខេត្ត៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


